• 2018-09-22 09:32:27
  • ចម្រៀង

Taeyeon និង Key នាំគ្នាទម្លាយពីបទសម្អប់របស់ក្រុមរៀងៗខ្លួន តែចុងក្រោយបានដឹងខ្លួន

  • 2018-09-22 09:32:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​វេលា​ដ៏​កម្រ​មួយ​បាន​កើត​ឡើង​ នៅ​ពេល​ Key តារា​ចម្រៀង​ប្រចាំ​ក្រុម SHINee អញ្ជើញ​ Taeyeon មក​ចូលរួម​ក្នុង​កម្មវិធី Cheongdam KEYchen។ អំឡុង​ពេល​កំពុង​ញ៉ាំនេះ​ ញ៉ាំ​នោះលេង​ជាមួយ​គ្នា ពួកគេ​ក៏​បាន​រម្លឹក​ពី​បទ​ចម្រៀង​របស់​ក្រុម​រៀងៗខ្លួន។

តួ​យ៉ាង​សម្រាប់​អ្នក​គាំទ្រ​របស់​ Girls' Generation បាន​ដឹង​រួច​មក​ហើយ​ Taeyeon ធ្លាប់​រម្លឹក​ម្ដង​ថា​ នាង​មិន​ចូល​ចិត្ត​បទ​ ​"Gee” ទេ ព្រោះ​វា​មិនមែន​ជា​រសនិយម​នាង​ ហើយ​ម្យ៉ាង​បទ​នេះ​ក៏​មិន​ស៊ី​នឹង​ចរិត​របស់​នាង​ដែរ។ ប៉ុន្តែ​អ្វី​ៗ​ស្រាប់​តែ​ធ្វើ​ឲ្យ​នាង​ភ្ញាក់​ស្មាន​មិន​ដល់ ពេល​បទ​នេះ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង។ មួយ​វិញ​ទៀត​ Taeyeon ក៏​បាន​និយាយ​ថា "Gee” ក៏​បាន​លើក​ Girls' Generation ឲ្យ​មាន​អ្នកស្គាល់​ច្រើន ដូចនេះ​វា​ជា​បទ​មាន​តម្លៃ​វិសេសវិសាល​បំផុត។

ចូល​ដល់​ Key វិញ​ម្ដង​ ក៏​បាន​បង្ហើប​ដែរ​ថា​​លោក​ស្អប់​បទ​ "Hello” ព្រោះ​វា​ប៉ះ​ពាល់​ចរិត​ខ្លួន។ ប៉ុន្តែ​តារា​ប្រុស​រូប​នេះ​ ក៏​បាន​គិត​សញ្ជឹង​ត្រឡប់​ទៅ​ក្រោយ​វិញ​ និង​ដឹង​ថា​បទ​នេះ​ គឺ​ជា​បទ​ពិសេស​បំផុត​ដែល​នាំ​ SHINee ឈរ​នៅ​ទី​ មួយ​ដែល​រឹង​មាំ​បំផុត។

មិន​មែន​តែ​បទ​ "Hello” ទេ ពោល​ Key ក៏​មិន​ចូលចិត្ត​ពេល​ផ្សព្វផ្សាយ​បទ​ "Ring Ding Dong” ដែរ ព្រោះ​តែ​ប្រភេទ​តន្ត្រី និង​ចង្វាក់​របស់​បទ​នេះ។ Key និយាយ​ថា​ ពេល​ខ្លះ​ ពេល​ឮសូរ​គេ​ចាក់​បទ​ "Ring Ding Dong” លោក​សឹង​តែ​មិនចង់​ឮចំណងជើង​បទ​ទៀត។ ប៉ុន្តែ​យ៉ាង​ណា​បទ​នេះ​ នៅ​តែ​ល្បី​ជាប់​ជានិច្ច ហើយ​គ្រប់​ឃ្លាឃ្លោង​ក្នុង​បទ​នេះ​ មិន​ដែល​ទៅណា​ឆ្ងាយ​ពី​ខួរក្បាល​លោក​ទេ។

សម្រាប់​តារា​ប្រចាំ​ផលិតកម្ម​ SM ទាំង​ ២​ ពិត​​​ជា​ឆ្លងកាត់​រឿង​រ៉ាវ​ជា​ច្រើន​ក្នុង​អាជីព​ជា​តារា​ចម្រៀង ប៉ុន្តែ​យ៉ាង​ណា​ពេលវេលាលំបាក និង​ឧបសគ្គ​ទាំង​នោះ ក៏​បាន​ធ្វើ​ឲ្យ​ពួកគេ​បន្ត​ដំណើរ​យ៉ាង​រីករាយ​មក​ដល់​បច្ចុប្បន្ន៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់