• 2018-09-23 02:07:09
  • ព័ត៌មាន

មិន​ធ្លាប់​ដឹង​សោះ​ថា តារា​ស្រី​រូប​នេះ ជា​មនុស្ស​ស្រី​ក្នុង​ក្ដី​ស្រមៃ​របស់ Cha Eun Woo

  • 2018-09-23 02:07:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ វីដេអូ​ខ្លី​ភាគ​ថ្មី​មួយ​ក្នុង​កម្មវិធី "Section TV Idol Man” របស់​ទូរទស្សន៍ MBC បាន​បង្ហាញ​វត្តមាន​របស់​សមាជិក​ក្រុម​ចម្រៀង​ដ៏​ល្បី ASTRO តារា​ចម្រៀង Cha Eun Woo។

ក្នុង​វីដេអូ​ខ្លី​នោះ​ដែរ បង្ហាញ​ឈុត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​​មួយ ដោយ​ពិធី​ករ​បាន​សួរ​ទៅ​តារា​ចម្រៀង​រូប​នេះ ឲ្យ​ជ្រើសរើស​​តារា​ស្រី​ក្នុង​ដួង​ចិត្ត​របស់​លោក។ ក្នុង​ចំណោម​តារា​ស្រី​ដែល​ឲ្យ​ជ្រើសរើស​រួម​មាន តារា​សម្ដែង Shin Min Ah, Song Hye Kyo, Kim So Hyun, Seolhyun, Irene ជា​ដើម។

តារា​ស្រី​២​នាក់​ចុង​ក្រោយ​ដែល​លោក​ជ្រើសរើស​គឺ តារា​សម្ដែង Shin Min Ah និង Kim So Hyun ហើយ​ក្រោយ​ពី​ការ​គិត​មួយ​សន្ទុះ​មក តារា​ចម្រៀង Cha Eun Woo ជ្រើសរើស​តារា​សម្ដែង Shin Min Ah ជា​តារា​ស្រី​ក្នុង​ដួង​ចិត្ត​របស់​លោក៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់