• 2018-09-23 07:00:45
  • ព័ត៌មាន

ចាំ​អស់ ២ ឆ្នាំ ទី​បំផុត Lee Hi បាន​ចេញ​បទ​ថ្មី​ហើយ

  • 2018-09-23 07:00:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ២៣​ខែ​កញ្ញា​នេះ ម្ចាស់​ផលិតកម្ម YG លោក Yang Hyun Suk បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​លើ​គណនី​បណ្ដាញ​សង្គម​របស់​លោក ដើម្បី​អបអរ និង​ជូន​ពរ​​ថ្ងៃ​ខួប​កំណើត​របស់​តារា​ចម្រៀង Lee Hi។

ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ ម្ចាស់​ផលិតកម្ម​រូប​នេះ​ក៏​បាន​ប្រកាស​ដែរ​ថា តារា​ចម្រៀង Lee Hi កំពុង​តែ​ថត​បទ​ចម្រៀង​ថ្មី ដែល​ត្រៀម​នឹង​ចេញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។ ជាមួយ​ការ​ប្រកាស​វិល​ត្រឡប់​មក​វិញ​របស់​តារា​ចម្រៀង​ស្រី​រូប​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល និង​រំភើប​ជា​ខ្លាំង។

គួរ​បញ្ជាក់​ដែរ​ថា អស់​រយៈពេល ២ ឆ្នាំ​មក​ហើយ គិត​ចាប់​តាំង​ពី​ចេញ​បទ​ចម្រៀង "Breathe” តារា​ចម្រៀង Lee Hi មិន​បាន​ចេញ​បទ​ចម្រៀង​ថ្មី​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់