• 2018-09-23 07:27:47
  • ជីវិតតារា

តី បញ្ជាក់មូលហេតុប្ដូរពាក្យ អសុរោះក្នុងបទ "វាយម៉ាលុយ" ចេញ

  • 2018-09-23 07:27:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​"វាយម៉ាលុយ" ច្រៀង​ដោយ​តារា​ចម្រៀង​ពន្លក​ថ្មី​កញ្ញា តី បាន​ធ្វើ​ឲ្យ​ហ្វេនៗ​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​​ក្រោយ​ពី​បទ​​ខាង​លើ​នេះ​ចេញ​Full Mv បែរ​ជា​បាត់​ពាក្យ "មីតី និងអាញ់" ដោយ​ជំនួស​មក​វិញ​នៅ​ពាក្យ​ "អា និង ខ្ញុំ​" ទៅវិញ។

ការ​ប្ដូរ​ពាក្យ​ពេចន៍​ខាង​លើ​ត្រូវ​​បាន​ តី បក​ស្រាយ​ថា ដោយ​សារ​តែ​អំឡុង​ពេល​នេះ​នាង គឺ​ជា​អ្នក​​តំណាង​មួយ​រូប​ឲ្យ​ក្រុម​ហ៊ុន​​​ប្រពន្ធ​ទូរស័ព្ទ​មួយ​ដ៏​ធំ​នៅ​កម្ពុជា​ ទើប​សម្រេច​កែ​ពាក្យ​ពេចន៍​​អសុរោះ​មួយ​ចំនួន​ចេញ​ដើម្បី​​ឲ្យ​ស័ក្ដិសម​​ទៅ​នឹង​តំណែង​​ជា​អ្នក​តំណាង។

មួយ​វិញ​ទៀត​ការ​ប្ដូរ​នេះ​គឺ​ក្នុង​គោល​បំណង​​​​តម្រូវ​ចិត្ត​ពុក​ម៉ែ​បង​ប្អូន​មួយ​ចំនួន​ ដែល​មិន​ចូល​ចិត្ត​ពាក្យ​អសុរោះ​ដូច្នេះ។ ទោះបី​ជា​​មាន​ការ​កែ​តម្រូវ​ពាក្យ​ពេចន៍​អសុរោះ​ខ្លះ​ៗ​​នៅ​ក្នុង​បទ​"វាយម៉ាលុយ" ក៏​ដោយ​តែ​ តី នៅ​តែ​រក្សា​បទ​ដើម​​​ទុក​ជួន​ប្អូន​ៗ​យុវវ័យ​ដែល​ចូល​ចិត្ត​ស្ដាប់​កម្សាន្ត​នូវ​ពាក្យ​ពេចន៍​បែប​កំប្លែង​​តែ​អសុរោះ​មួយ​នេះ។

តី ថា៖" តាំង​ពី​ប្ដូរ​មក​មិត្ត​យុវវ័យ​គាត់​នៅ​តែ​គាំទ្រ​អា​ចាស់​ច្រើន​ជាង ដែល​ខ្ញុំ​ច្រៀង​ថា អាញ់​ឈ្មោះ​មី​តី មី​ណា​ឡប់​ៗ​ប្រយ័ត្ន​មី​តី វាយ​ម៉ាលុយ តែ​សម្រាប់​បង​ៗ​វ័យ​កណ្ដាល​គាត់​ចូល​ចិត្ត​ស្ដាប់​បទ​ថ្មី​ដែល​ខ្ញុំ​កែ​ពេចន៍​ច្រើន​ជាង"៕

​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់