• 2018-09-24 04:40:00
  • ស្ទីលតារា

ធំ​ដឹង​ក្ដី​មិន​ទាន់​ កូន​ស្រី​ Kim Kardashian ចាប់​ផ្ដើម​អាជីព​ជា​អ្នក​បង្ហាញ​ម៉ូដ​បាត់

  • 2018-09-24 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ឲ្យ​ចាញ់​មីង​ៗ Kendall/Kylie Jenner ​ប៉ុន្មាន​ ពេល​នេះ North West ​កូន​ស្រី Kim Kardashian បង្ហាញ​ខ្លួន​លើក​ដំបូង​លើ Runway ជា​ផ្លូវ​ការ​ហើយ​។ កាល​ពី​ថ្ងៃ​សៅរ៍​នេះ North បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ L.O.L Surprise! នៅ​​ Pacific Palisades រដ្ឋ​កាលីហ្វ័រញ៉ា។ ​

តារា​ម៉ូដែល​វ័យ​ ៥​ឆ្នាំ​រូប​នេះ ស្លៀក​ឈុត​ពណ៌​ក្រហម​អម​ជាមួយ​វែន​តា ធ្វើ​ឲ្យ​ទស្សនិកជន​នៅ​ទី​នោះ ភ្ញាក់​ផ្អើល​និង​ស្រែក​ហ៊ោ​គ្រប់​គ្នា ជា​ពិសេស​គឺ​ម្ដាយ​នាង Kim Kardashian តែ​ម្ដង។ ក្នុង​ឱកាស​នេះ Kim បាន​បញ្ជាក់​ថា កូន​ស្រី​ខ្លួន North ពិត​ជា​ពេញ​ចិត្ត​តុក្កតា​ពី​ក្រុមហ៊ុន​ហ្វេ​សិន​ L.O.L Surprise ខ្លាំង​ ដូច្នេះ​ហើយ​ទើប​​បាន​ជា​នាង​ បង្ហាញ​ខ្លួន​ដោយ​ស្លៀក​ពាក់​តាម​តួអង្គ​តុក្កតា​ដែល​នាង​ពេញ​ចិត្ត​បំផុត។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​កូន​ស្រី Kanye West បង្ហាញ​ខ្លួន​លើ​ Runway កាល​ពី​ដើម​ឆ្នាំ​នេះ North ក៏​បាន​បង្ហាញ​ខ្លួន​ក្នុង​ ការ​ផ្សព្វផ្សាយ​មួយ​របស់​ម៉ូដ​សម្លៀកបំពាក់ Fendi ផង​ដែរ៕

ប្រភព៖ pagesix ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់