• 2018-09-25 08:13:25
  • ជីវិតតារា

​​អត់​ជាប់​សាច់​ឈាម​គ្នា​ទេ តែ​ភិន សុ​ដា​លីស ​​ ​ចាត់​ទុក អេដា សំខាន់ដល់ម្ល៉ឹង

  • 2018-09-25 08:13:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​តាម​ពិត​ទៅ ភិន សុ​ដា​លីស និង ​តារា​ចម្រៀង Original Song ​ អេ​ដា មិន​ជាប់​សាច់​ឈាម​នឹង​គ្នា​​ទេ ​តែ​គេ​សង្កេត​ឃើញ​ទំនាក់​ទំនង​អ្នក​ទាំង​ពីរ​ ពិត​ជា​ស្និទ្ធ​ស្នាល​គ្នា​ខ្លាំង​ណាស់។ ​

មាន​ពេល​ខ្លះ​​នៅ​លើ​បណ្ដាញ​សង្គម​របស់​កូន​ស្រី ​លោក អិន សុភិន ថែម​ទាំង​ Share អ្វី​ៗ​ពាក់​ព័ន្ធ​នឹង​ម្ចាស់​បទ "​ភ្លើង"។ ​ចំណែក​តារា​ចម្រៀង អេ​ដា វិញ ​តែង​មាន​វត្តមាន​ចូល​រួម​កម្ម​វិធី​ផ្សេង​ៗ​របស់​ ដា​លីស ​ជា​ញឹក​ញាប់​ផង​ដែរ។

​ពេល​សួរ​​ដល់​រឿង​នេះ ​តួ​ឯក​ក្នុង​រឿង "​ណូ​លី​ណូ​ឡា" ប្រាប់​ថា ​ខ្លួន​ និងតារា​ចម្រៀង អេ​ដា ​រាប់​អាន​គ្នា​ទុក​ដូច​បង​ប្អូន​ធម៌។ អ្នក​ទាំង​ពីរ​បាន​ស្គាល់​គ្នា​យូរ​ឆ្នាំ​មក​ហើយ ​​នៅ​ពេល​ជជែក​គ្នា​ពេល​ណា តែង​ត្រូវ​រ៉ូវ​គ្នា និង​សប្បាយ​ចិត្ត ​​មិន​ដែល​មាន​ទំនាស់​អ្វី​នោះ​ទេ ​ម្ល៉ោះ​ហើយ ​ទើប​អ្នក​ទាំង​ពីរ​តែង​គាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សារ​តែ​ការ​ស្រលាញ់​រាប់​អាន​ដូច​បង​ប្អូនបង្កើត។

អេដាដឹកដៃគូស្នេហ៍ទៅចូលរួមពិធីសម្ពោធរឿង សម្តែងដោយ ដាលីស

ដា​លីស ប្រាប់​ថា អ្នកនាង​បាន​ចាត់​ទុក​​តារាចម្រៀង អេ​ដា ​ជា​បង​ស្រីធម៌​​ម្នាក់​ ហើយ​អត្ត​ចរិត​អ្នក​ទាំង​ពីរ​វិញ​ក៏​ស្រដៀង​គ្នា​ដែរ​ ព្រោះ​​ចូល​ចិត្ត​លេង​សើច ​ទៅ​កម្សាន្ត​ក្រៅ​ប្រទេស ​និង​​ចេះ​ខ្វល់​ខ្វាយ​ពី​គ្នា ៕

អត្ថបទ៖ លឹម សុនា

មតិយោបល់