- 2018-09-26 04:09:53
- ស្ទីលតារា
អ៊ីណូ មានហេតុផល៣ រៀបចំខួបគម្រប់៣៥ឆ្នាំ ក្រោយខានជាង១០ឆ្នាំ
- 2018-09-26 04:09:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ីណូ មានហេតុផល៣ រៀបចំខួបគម្រប់៣៥ឆ្នាំ ក្រោយខានជាង១០ឆ្នាំ
ចន្លោះមិនឃើញ
តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក អ៊ីណូ បានធ្វើពិធីខួបកំណើតគម្រប់អាយុ ៣៥ឆ្នាំ របស់ខ្លួនកាលពីយប់មិញ នៅភោជនីយដ្ឋាន តាយស៊ីង ដោយមានតារាជាច្រើនចូលរួម។
លោក អ៊ី ណូ ប្រាប់ថា អស់ពេលជាង១០ឆ្នាំមកហើយ ដែលលោកមិនដែលបានធ្វើខួបកំណើតធុំដុំសម្រាប់ខ្លួនឯង។ លើកនេះ លោករៀបចំឡើងវិញ ព្រោះមានមូលហេតុបីសំខាន់ៗ។
មូលហេតុទី១ គឺដើម្បីអបអរខ្លួនឯង ដែលបានប្រឡូកសិល្បៈអស់ពេលជាង១០ឆ្នាំ យ៉ាងជោគជ័យ ដែលកាលគ្រាមុនលោកធ្លាប់កម្សត់ ក្រ ស្ទើរតែសុំគេឡើងច្រៀងថែមទៀត។ ទី២ ដើម្បីអបអរដំណឹងដែលលោកនឹងចេញទៅច្រៀងនៅក្រៅប្រទេសម្ដងទៀត តែចំពោះប្រទេសណា លោកសុំលាក់សិន។ ចុងក្រោយ គឺដើម្បីលើករាសី ទទួលបានសិរីសួស្តីសម្រាប់ជីវិតរបស់លោក ដែលបានស្គាល់ម្ចាស់ចិត្ត មានឈ្មោះថា បញ្ញា សុជាតា។
ចំពោះខួបកាលពីម្សិលមិញ ម្ចាស់បទ "កុំយំ កុំយំអូន" បានចំណាយប្រាក់អស់ជាង៤ពាន់ដុល្លារ ដោយរៀបចំនួន២៥តុ រួមទាំងមានការចូលរួមយ៉ាងច្រើនពីតារាល្បីៗជាច្រើន។ តោះ មើលទិដ្ឋភាពពិធីខួបកំណើតរបស់តារាចម្រៀង អ៊ីណូ កាលពីយប់មិញ៖