• 2018-09-28 12:29:55
  • ព័ត៌មាន

ភរិយា​ទៅ​អាមេរិក​មិន​ប៉ុន្មាន​ផង ឆាយ វីរៈ​យុទ្ធ ចេញ​បទ​លួងលោម​អន្ទង​ឡើង​ទន់​ឆ្អឹង​អីចឹង​ហ្មង!

  • 2018-09-28 12:29:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឆាយ វីរៈ​យុទ្ធ ទើប​បាន​បញ្ចេញ​បទ​ថ្មី​របស់​លោក​មួយ​បទ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ បន្ទាប់​ពី​ភរិយា​របស់​លោក​បាន​ចាក​ចេញ​ចោល​ទៅ​សហរដ្ឋ​អាមេរិក​ក្នុង​បេសកកម្ម​បណ្ដុះបណ្ដាល​ជំនួយ។ បទ​ថ្មី​នេះ តារា​ប្រុស​បាន​លួងលោម​ភាគី​ស្រី​ឡើង​ទន់​ឆ្អឹង​តែ​ម្ដង។

បទ​ចម្រៀង​មាន​ជើង​ថា "ពេល​អូន​ឃ្លាត​ឆ្ងាយ" ដែល​មាន​ន័យ​ស៊ី​នឹង​សាច់​រឿង​ផ្ទាល់​ខ្លួន​របស់​លោក​តែ​ម្ដង ដែល​បច្ចុប្បន្ន ភរិយា​លោក អ្នក​នាង សែ ចាន់ឌី បាន​ឃ្លាត​ឆ្ងាយ​ទៅ​សហរដ្ឋ​អាមេរិក។ ឆាយ វីរៈយុទ្ធ ប្រាប់​ថា បទ​ចម្រៀង​ខាង​លើ គឺ​ហាក់​បីដូច​ជា​រៀបរាប់​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​លោក​ចំពោះ​ភរិយា ដែល​កំពុង​នៅ​ស្រុក​គេ ពោល​គឺ​លោក​នឹក​រលឹក​ភរិយា​ខ្លាំង។

“និយាយ​ពី​នឹក គឺ​នឹក​ឡើង​ចេញ​ចម្រៀង​មួយ​បទ​ទៅ​ហើយ វា​ជា​អារម្មណ៍​ប្ដី​ប្រពន្ធ​ឃ្លាត​ឆ្ងាយ​គ្នា​នឹក​រលឹក​គ្នា​អីចឹង​ណា...ប៉ុន្តែ​ល្អ​ម្យ៉ាង បច្ចុប្បន្ន​បច្ចេកវិទ្យា​ទំនើប អីចឹង​យើង​អាច​ជួប​គ្នា​រាល់​ថ្ងៃ​បាន គ្រាន់​បាន​បន្ធូរបន្ថយ​ការ​នឹក​ខ្លះ​ដែរ"។

បើ​ទោះ​យ៉ាង​នេះ​ក្ដី លោក​ថា បទ​ចម្រៀង​ខាង​លើ មិន​មែន​ជា​បទ​ធ្វើ​ឡើង​សម្រាប់​កាលៈទេសៈ​របស់​ សម្រាប់​គូ​ស្វាមី​ភរិយា​លោក​នា​គ្រា​នេះ​នោះ​ទេ។ "និយាយ​ទៅ​អត់​ទេ គឺ​បទ​នេះ​ធ្វើ​តាំង​មុន​ភរិយា​ខ្ញុំ​ទៅ​អាមេរិក​ទៀត គឺ​វា​គ្រាន់​តែ​ចៃដន្យ​ប៉ុណ្ណោះ...!"។

តោះ...ឥឡូវ​ស្ដាប់ ឆាយ វីរៈយុទ្ធ លួងលោម​ភរិយា​តាម​បទ​ខាង​លើ​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់