• 2018-10-01 02:17:47
  • ភាពយន្ត

៣ឈុត ពីតួឯកមេធាវី ពៅបញ្ញា សម្តែងដោយ ស្រីខួច ហ្វេនៗអន្ទះសា

  • 2018-10-01 02:17:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រីខួច ដែល​កំពុង​សម្តែង​ជា​តួឯក​ស្រី ក្នុង​រឿង​ "ថ្ងៃ​មុន​ស្អប់​ថ្ងៃ​នេះ​ស្រលាញ់" ត្រូវ​បាន​អ្នក​គ្រប់​គ្រង​ការ​​ផលិត បញ្ជូន​រូប​៣​សន្លឹក​នេះ​មក​ឲ្យ Sabay ដើម្បី​បញ្ជាក់​ពី​ការ​ពេញ​ចិត្ត ហើយ​សង្កត់​ធ្ងន់​ថា វា​ជា​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ ដែល​ដាក់​នាង​ឲ្យ​មក​សម្តែង​ជា តួអង្គ​ឯក ឈ្មោះ ពៅបញ្ញា។

មេធាវី​ ពៅ​បញ្ញា ជា​តួអង្គ​ដ៏​មាន ចិត្ត​រឹង​មាំ​ពោរ​ពេញ​ដោយ​មន្ត​ស្នេហ៍​ម្នាក់។ នាង​បាន​ទៅ​រក ហួត យុត្ថនា ជា​មនុស្ស​ប្រុស​គ្រោត​គ្រាត​ឲ្យ​មក​ជួយ​ដោះស្រាយ​បញ្ហា​របស់​ឪពុក​ដែល​ប្រឈម​នឹង​មនុស្ស​បោក​ប្រាស់។

ដោយសារ​ យុត្ថនា ជា​មនុស្ស​មាន​គំនុំ​ជាមួយ​ឪពុក​នាង គេ​បាន​ទទួល​យក​សំណើ​នាង​ជា​ថ្នូរ​នឹង​ការ​ដាក់​នាង​ជា​ភាគី​ចំណុះ​ក្រោម​អំណាច​ខ្លួន។ ទោះ​យ៉ាងណា​គេ​មិន​ដែល​បង្ខំ​យក​សេចក្តី​ស្នេហា​ពី​នាង​ឡើយ ទោះ​បី​ចិត្ត​គេ​ចំពោះ​នាង​មាន​ស្នេហ៍​ជ្រៅ​ជាង​សមុទ្រ​ក្តី។

តោះ ហ្វេន​ណា​ស្គាល់​ឆាក​ទំាង​៣នេះ​ខ្លះ?

អត្ថបទៈ ពិសី

មតិយោបល់