• 2018-10-01 03:10:00
  • ព័ត៌មាន

ទាំង​នេះ​ជាកំពូលតួឯកស្រីទាំង ៥របស់រឿងកុនម្ចាស់ចំណូល​ខ្ទង់លានដុល្លារ

  • 2018-10-01 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ត​ថៃជាច្រើន​បាន​លេច​រូបរាង​ និង​ទទួល​បាន​ភាពជោគជ័យ ជាបន្តបន្ទាប់ ព្រម​ទាំង​អាច​រក​ប្រាក់​ចំណូល​បាន​ដល់ទៅរាប់លាន​ដុល្លារឯណោះ។ និយាយ​ពី​តារា​សម្ដែង​ ក៏​ជា​ចំណែក​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​រឿង​ទាំង​នោះ​ល្បី​ដែរ ថ្ងៃ​នេះ​សុំ​បង្ហាញ​ជូន​កំពូល​តារា​ស្រី​ ៥​រូប​ជា​តួឯក​ក្នុង​ភាពយន្ត​ល្បី​​ និង​រក​ចំណូល​បាន​រាប់លាន​ច្រើន​បំផុត​ជា​ប្រវត្តិសាស្ត្រ។

១. Aokbab Chutimon

បន្ទាប់​ពី​លេច​មុខ​ ក្នុង​រឿង​ "សិស្ស​ឆ្នើម​កំពូលល្បិច” មក​ កេរ្តិ៍ឈ្មោះ​របស់​តារា​សម្ដែង​ Aokbab បាន​ឡើង​ស្រឺតៗ​ ស្ទើរ​មិនគួរ​ឲ្យ​ជឿ។ រឿង​កុន​ឆ្នាំ ២០១៧​មួយ​នេះ​បាន​នាំ​ តារា​ស្រី​វ័យ​ ២២​ឆ្នាំ​​ ហក់​ឡើង​ដល់​ចំណុច​កំពូល​ក្លាយ​ជា​​តារា​ស្រី​ដែល​មាន​មុខ​ទទួល​ពាន​រង្វាន់​ច្រើន​មិន​ធម្មតា​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ ដោយឡែក​និយាយ​ពី​ចំណូល​វិញ​ "សិស្ស​ឆ្នើម​កំពូល​ល្បិច” អាច​រក​បាន​ដល់​ទៅ ៤៣,៣៥ លានដុល្លារ​ ឯណោះ។

២. Mai Davika

សម្រាប់​ Mai វិញ​ ក៏​បាន​ក្លាយ​ជា​តារា​ស្រី​ដែល​ទទួល​បាន​ចំណូល​ច្រើន​ពី​ភាព​យន្ត​ខ្នាត​ធំ​មួយ​រឿង​ដែល​បាន​បញ្ចាំង​កាល​ពី​ឆ្នាំ ២០១៣ គឺ​ "ព្រលឹង​ស្នេហ៍​នាង​ណាត"។ រឿង​នេះ​អាច​រក​ចំណូល​បាន​រហូត​ទៅ​ដល់​ជាង​ ១ពាន់លានបាត (ប្រហែល ៣៣លាន​ដុល្លារ) និង​បាន​នាំ​តួ​ឯក​ទាំង​ ២​គឺ​ Mario និង​ Mai ក្លាយ​ជា​តារា​ជួរ​មុខ​គេ​ប្រចាំ​ប្រទេស​ថៃ​ទៀត។

៣. Ice Preechaya

តាម​រយៈ​រឿង​ “I Fine Thank You, Love You” បាន​ធ្វើ​ឲ្យ​ Ice ក្លាយ​ជា​តារា​ជួរ​មុខ​ និង​លេចធ្លោ​បំផុត​កាល​ពី​ឆ្នាំ​ ២០១៤។ រឿង​កុន​ដែល​មាន​ Sunny Suwanmethanon និង​ Ice Preechaya ជា​តួ​នេះ​អាច​រក​ចំណូល​បាន​ដល់​ទៅ​ ៣៣៥ លានបាត (ប្រហែល​ ១០,៣២ លានដុល្លារ)។

៤. Cris Howang

ភាពយន្ត​មួយ​រឿង​ដែល​ធ្វើ​ឲ្យ​ គ្រប់​គ្នា​កោតសរសើរ​មិនដាច់ពីមាត់​ នូវ​ទឹកដៃ​សម្ដែង​របស់​ Cris និង​ Ken មាន​ចំណងជើង​ថា​ "Bangkok Traffic Love Story” បញ្ចាំង​កាល​ពី​ឆ្នាំ ២០០៩។ ពេល​បង្ហាញ​ខ្លួន​ភ្លាម រឿង​នេះ​ផ្ទុះ​ខ្លាំង​មិន​ធម្មតា​ រហូតធ្វើ​ឲ្យ​រឿង​អាច​រក​ចំណូល​ដល់​ទៅ​ ១៤៧ លានដុល្លារ (ប្រហែល​ ៤,៥៣លានដុល្លារ)។

៥. Yaya Urassaya

ចូល​ដល់​តារា​ស្រី​វ័យ​ក្មេង​កូនកាត់​ណ័រវេស​រូបនេះវិញ​ ក៏​បាន​ធ្វើ​ឲ្យ​រឿង​កុន​ឆ្នាំ ២០១៨​មួយ​រឿង​ល្បី​កក្រើក​ពេញ​ទ្វីបអាស៊ី​ដែរ គឺ​រឿង​ "បង​ប្រុស​កំពូល​កូរ”។ ភាពយន្ត​ដែល​មាន​ការ​ចូលរួម​សម្ដែង​ដោយ​ Sunny Suwanmethanon, Yaya និង​ Nichkhun នេះ​ ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​មហាជន។ វា​អាច​រក​ចំណូល​បាន​ដល់​ទៅ ១៤០លានបាត (ប្រហែល ៤,៣១លានដុល្លារ) ឯណោះ។ មួយ​វិញ​ទៀត​រឿង​នេះ​ ក៏​បាន​នាំ​តារាសម្ដែង​ Yaya ទទួល​បាន​ពានរង្វាន់​ច្រើន​​ដែរ៕

ប្រភព៖ tvpoolonline ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់