• 2018-10-02 04:40:00
  • ចម្រៀង

គ្រាន់​តែ​ Teaser បទ​ថ្មីរបស់ Super Junior ឡើង​ឡូយ​ រំពឹងថា​លើកនេះ​នឹងកក្រើកជាថ្មី

  • 2018-10-02 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មុន​នេះ​បន្តិច​ Super Junior បាន​បង្ហាញ​ឃ្លីប​វីដេអូ​ថ្មី​មាន​ចំណងជើង​ថា​ "One More Time (Otra Vez)” ជាមួយ​ស្ទីល​ប្លែក​មួយ​ទៀត​បំពេញ​ចិត្ត​អ្នក​គាំទ្រ។

Super Junior

វីដេអូ​បទ​ថ្មី​នេះ​ ជា​ស្នាដៃ​កើត​ចេញ​ពី​ការ​សហការ​ផលិត​របស់​ Jeremy Sullivan និង​ Darren Craig ដែល​ត្រូវ​គេ​ស្គាល់​ច្បាស់​​ថា​ជា​អ្នក​នៅ​ពីក្រោយ​វីដេអូ​បទ​ល្បីៗ​របស់​តារាចម្រៀង​ Bruno Mars, Kelly Clarkson, Ariana Grande, Justin Bieber, Justin Timberlake, Shakira, Ke$ha, និង​ Rihanna។

ចង្វាក់​ភ្លេង​បទ​ថ្មី​នេះ​ដែរ​ គឺ​ជា​ប្រភេទ​ Latin-Pop ហើយ​វា​ជា​ស្នាដៃ​ថ្មីរបស់ Super Junior ជាមួយ​ក្រុម​ចម្រៀង​មិចស៊ីកូ Reik។ វីដេអូ​ "One More Time (Otra Vez)" នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ០៨ ខែតុលា​ វេលាម៉ោង​ ៦ល្ងាច ម៉ោង​នៅប្រទេស​កូរ៉េ (ម៉ោង ៤​ល្ងាចនៅ​កម្ពុជា)៕

ក្រុម​ចម្រៀង​ Reik

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់