• 2018-10-02 09:29:56
  • ភាពយន្ត

រឿង «ធ្មប់» ចាក់​ផ្សាយ​ម្តងទៀតក្នុងបុណ្យភ្ជុំបិណ្ឌ ទស្សនា​បាន​គ្រប់​គ្នា​ មិន​បាច់​ទៅ​រោង​ភាពយន្ត​​​

  • 2018-10-02 09:29:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ខ្មែរ​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​បំផុត​ក្នុង​ដើម​ឆ្នាំ ២០១៨ «ធ្មប់» សម្ដែង​ដោយ​ស្រី​ស្អាត​ ហ៊ិន ចន្ទ័នីរ័ត្ន  នឹង​ចាក់​ផ្សាយ​ម្ដង​ទៀត​ចំ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ ហើយ​អ្វី​ដែល​ពិសេស​នោះ ប្រិយមិត្ត​គ្រប់​គ្នា​អាច​ទស្សនា​បាន ដោយ​មិន​ចាំ​បាច់​ទៅ​រោង​ភាព​យន្ត​ និង​កាន់​តែ​ពិសេស​សម្រាប់​អ្នក​ដែល​នៅ​តាម​ខេត្ត​ ចាប់ពីថ្ងទី៨ ខែតុលានេះហើយ។

Poster រឿង «ធ្មប់» កញ្ញា ហ៊ិន ចន្ទ័នីរ័ត្ន

ចំ​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ ជា​ពេល​វេលាសប្បាយរីករាយ ​ជួបជុំ​គ្រួសារ ធ្វើបុណ្យ​ធ្វើទាន សាងកុសល ទៅ​វត្ត​ដាក់បាត្រ ឧទ្ទិស​កុសល ដល់​ញាតិ​ការ​ដែល​បាន​ចែក​ឋាន។

Poster រឿង «ធ្មប់»

កុំ​ឱ្យ​ដូច​គ្រួសារ​សេដ្ឋី​ក្នុង​រឿង «ធ្មប់» ដែល​រង​គ្រោះ​ដោយ​កម្ម​ និង​អំពើ​ធ្មប់​ខ្មៅ​ងងឹត​ ដោយ​ហេតុ​តែ​ធ្វេស​ប្រហែស​ក្នុង​ការប្រព្រឹត្ត​​បុណ្យ​កុសល​។ ចុងក្រោយ​គ្រួសាររបស់សេដ្ខីនឹងទៅជាយ៉ាងណា តើអ្នកណាជាអ្នកធ្វើអំពើធ្មប់? តោះ រង់ចាំទស្សនាភាពយន្តខ្នាតធំរបស់ខ្មែរ រឿង «ធ្មប់» នាំមកជូនដោយ​ Smart មានតែមួយគត់លើ Soyo។

ទស្សនារឿង «ធ្មប់» ជុំគ្រួសារដោយគ្រាន់តែ Download App Soyo តាម Link ខាងក្រោម៖

https://soyo.sabay.com/

ទស្សនាវីដេអូ Trailer រឿង «ធ្មប់» នៅទីនេះ៖

អត្ថបទ៖ Sunny

មតិយោបល់