• 2018-10-07 02:00:00
  • ជីវិតតារា

បំណងមួយរបស់ BamBam ត្រូវរលាយដោយសារ Rain តែរឿងអស្ចារ្យផ្សេងបែរជាកើតឡើង

  • 2018-10-07 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ក្នុង​កម្មវិធី​ Loukgolf's English Room តារា​ចម្រៀង​ K-Pop សញ្ជាតិ​ថៃ​ Bam Bam សមាជិក​ក្រុម​ GOT7 បាន​បង្ហើប​ថា​ ដោយ​សារ​ Rain ទើប​លោក​មាន​ថ្ងៃ​នេះ​ ហើយ​ក្ដី​សុបិន​របស់​លោក​តាំង​ពី​តូចក៏​ត្រូវ​បោះបង់ចោល​ដែរ។​

តារា​វ័យ​ក្មេង​ដែល​កំពុង​សាង​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ​ពេញ​ពិភព K-Pop រូប​នេះ​បាន​រម្លឹក​ថា កាល​ពី​មុន​លោក​វក់​ក្នុង​ការ​លេង​ហ្គេម​បំផុត រហូត​ពេល​ខ្លះ​ធ្វើ​ពត់​ជា​ឈឺ ដើម្បី​មក​ផ្ទះ​បាន​លេងហ្គេម។ ដោយ​សារ​ការ​ស្រឡាញ់​ចូល​ចិត្ត​នេះ​ហើយ​ទើប​ Bam Bam តាំង​ចិត្ត​ចង់​ក្លាយ​ជា​អ្នក​លេងហ្គេម​ដ៏​ល្បី​ និង​ចង់​បង្កើត​ហ្គេម​ដោយ​ខ្លួន​ឯង​នៅ​ពេល​អនាគត។ ប៉ុន្តែ​អ្វី​ៗ​បាន​ប្រែប្រួល​ នៅ​ពេល​ម្ដាយ​របស់​លោក​នាំ​ទៅ​ទស្សនា​ការ​ប្រគំតន្ត្រី​របស់​ Rain។

នៅ​ពេល​ឃើញ​ការ​សម្ដែង​របស់​កំពូល​តារា K-Pop រូបនេះ​ BamBam ស្រាប់​តែ​ភ្ញាក់​ខ្លួន​ និង​ទន្ទេញ​ពាក្យ​មួយ​ជាប់មាត់ ថា​លោក​ចង់​ក្លាយ​ជា​តារា​ល្បី​ដូច​ Rain ថ្ងៃ​ណា​មួយ។ ក្រោយ​ពី​នោះ​ តារា​វ័យ​ក្មេង​នេះ​ក៏​ចាប់​ផ្ដើម​រៀន​រាំ និង​ឈប់​លេង​ហ្គេម​រហូត។ លោក​ថែម​ទាំង​បញ្ជាក់​ថា​ ត្រឹម​១យប់​ប៉ុណ្ណោះ​ បាន​ធ្វើ​ឲ្យ​ជីវិត​លោក​ផ្លាស់ប្ដូរ​ ព្រោះ​តែ​ Rain។

រហូត​មកទល់​ថ្ងៃ​នេះ​ Bam Bam ពិត​ជា​បាន​ធ្វើ​ឲ្យ​ខ្លួន​ឯង​ហក់​ឡើង​ខ្ពស់​សឹង​មិន​គួរ​ឲ្យ​ជឿ​ ដោយ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ផ្ដល់​ការ​ស្រឡាញ់​គ្រប់​ទិសទី។ តារា​ប្រុស​កើត​ឆ្នាំ ១៩៩៧​រូបនេះ​ គឺ​ជា​ពន្លក​ K-Pop របស់​ផលិតកម្ម​ JYP និង​ជា​សមាជិក​ក្រមិចក្រមើម​ម្នាក់​របស់​ GOT7 ដែល​កំពុង​ក្លាយ​ជា​ទី​ពេញ​ចិត្ត​របស់​យុវវ័យ៕

អត្ថបទ៖ យី សុធារី

មតិយោបល់