• 2018-10-03 11:45:50
  • ព័ត៌មាន

ដាច់​ផ្ងារ​បាត់ នាយក្រិន​ លេងហ្សឺ​ភ្ញៀវមក​ចាក់​សាំង​ឃើញ​ហើយ​ទប់​សំណើច​មិនបាន​

  • 2018-10-03 11:45:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងឱកាស​អបអរសាទ​រ​រ​ប្រេងម៉ាស៊ូត​ជាមួយ Techron D ដ៏​អស្ចារ្យ ដែល​ជួយ​លាង​សម្អាត​ម៉ាស៊ីន​យាន​យ​ន្ត ផ្តល់​នូ​វ​ថា​ម​ពល​ខ្លាំង នោះ​ Caltex បានបង្ហាញ​វីដេអូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម លើក​ទី​បី​នៃ​យុទ្ធនាការ “​ពញ្ញាក់​អារម្មណ៍​អតិ​ថិ​ជន​” ដែល​ចូលរួម​សម្តែង​ដោយ​តារា​កំប្លែង​ នាយ​ក្រិន។

ក្នុង​នោះ នាយ ក្រិន បាន​ដើរតួ​ជា​បុគ្គលិក​បម្រើការ​នៅ​ស្ថានីយ​ប្រេងឥន្ធនៈ Caltex ដើម្បី​បង្កើត​ការភ្ញាក់ផ្អើល​ដល់​មហា​ជ​ន​។ ការធ្វើ​ពាណិជ្ជកម្ម​ផ្សព្វផ្សាយ​នេះ បាន ឈ្នះ​ពាន​រ​ង្វាន់​ជាច្រើន ដោយ​មាន​វត្តមាន​ចូលរួម​ពី​តារា​ច​ម្រៀង​ដ៏​ល្បីៗ លោក ព្រាប សុវត្ថិ និង លោក ហេង ពិ​ទូ​។ កាល​នោះដែរ វីដេអូ​របស់លោក ព្រាប សុវត្ថិ ពញ្ញាក់​អារម្មណ៍​អតិ​ថិ​ជន បាន​ក្លាយជា​វីដេអូ​ដំបូងអ​ង្អ​ស់ ដែល​មាន​អ្នកទស្សនា មួយ​លាន​ដង​ក្នុង​រយៈពេល ២៤ ម៉ោង​ដំបូង​។

វីដេអូ​បែប​កំប្លុក​កំប្លែង​នេះ បង្កើតឡើង​ក្នុង​គោល​បំណង​ឆ្លុះបញ្ចាំង​ពី​ការ​ប្រា​ស្រ័​យ​ទា​ក់ទង​គ្នា​ក្នុង​ជីវិត​ពិត។ ជាក់ស្តែងវីដេអូ​ថ្មី​បែប​កំប្លែង​នេះ​វិ​ញ កាមេរ៉ា​បានលួច​ថត​កាលពី​ថ្ងៃទី ២២ និង ២៣ ​សីហា ដោយតារា​កំប្លែង​តូច​ច្រឡឹ​ង នាយ ក្រិន បាន​ពញ្ញាក់​អារម្មណ៍​អតិ​ថិ​ជន​ជាច្រើនអ្នក ដែល​ចូល​ចាក់​ប្រេងម៉ាស៊ូត Caltex ជាមួយ Techron D នៅ​ស្ថានីយ​ប្រេងឥន្ធនៈ Caltex ក្នុង​រាជធានី​ភ្នំពេញ ហើយ​មាន​មនុស្ស​ជាច្រើន​នាក់​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​រីករាយ​នេះ។ អ្នកចូលរួម​ពិតជា​រំភើប​រីករាយ ព្រម​ទាំង​អរគុណ ដល់​ប្រេងឥន្ធនៈ Caltex សម្រាប់​កាដូ​ចាក់​ប្រេងឥន្ធនៈ ១០ដុល្លារ ជូន​ដោយ​ឥតគិតថ្លៃ ហើយ​មាន​អ្នក​ខ្លះ​បានសុំ​ថតរូប​សែ​ល​ហ្វី​ជាមួយ​ នាយ ក្រិន ដើម្បី​ទុកជា​អនុស្សាវរីយ​សម្រាប់​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​នេះ​។​

តាមដានវីដេអូខាងក្រោម៖

លោក សោម សុវត្ថា​រ៉ា ប្រធាន​ទីផ្សារ​និង​ទំនាក់ទំនង​សាធារណៈ នៃ​ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុន (​ខេ​ម​បូ​ឌា​) លី​មី​ធី​ត បាន​ឲ្យ​ដឹងថា៖ "​ហេតុផល​ដែល​វីដេអូ​ថ្មី​របស់​យើង​នេះ ​មាន​ភា​ពកំ​ប្លុក​កំ​ប្លែង​ច្រើនជាង​វីដេអូ​មុនៗ នោះ​ជា​វិធី​មួយ​បង្ហាញ​ឲ្យ​ឃើញ​ពី​អានុភាព​ប្រេងម៉ាស៊ូត Caltex ជាមួយ Techron D ទោះ​ដឹក​ធ្ងន់​ប៉ុណ្ណា ក៏​នៅតែ​ស្រាល​"៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់