• 2018-10-06 01:00:00
  • ជីវិតតារា

Tiffany ស្អប់​បំផុត​ អ្នកហៅ​នាង ដោយ​ប្រើឈ្មោះក្រៅ​មួយ​នេះ

  • 2018-10-06 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​បទ​សម្ភាស​មួយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ Tiffany បាន​បង្ហើប​រឿង​ពិត​មួយ​ ពាក់ព័ន្ធ​នឹង​ឈ្មោះ​ហៅ​ក្រៅ​ជាទី​សម្អប់​របស់​នាង​មួយ។

តារា​ស្រី​រូប​​នេះ​បាន​និយាយ​ថា៖ «ខ្ញុំ​មាន​ឈ្មោះ​ក្រៅ​មួយ​ហៅ​ “Ddil-fany” តាំង​ពី​ចូល​សិល្បៈ​ដំបូង​ម្ល៉េះ»។ ឈ្មោះ​នេះ​មាន​ន័យ​ថា​ "Tiffany ល្ងីល្ងើ” ព្រោះ​កាល​ពី​ក្មេង​ នាង​ចេះ​ធ្វើ​នេះ​ ធ្វើ​នោះ​ខុស​រហូត។ ប៉ុន្តែ​នាង​បាន​បញ្ជាក់​ថា​ ខ្លួន​មិន​ចូល​ចិត្ត​ឲ្យ​អ្នកណា​ហៅ​នាង​បែប​នេះទេ។

Tiffany បន្ត​ថា៖ «អំឡុង​ពេល​សម្ដែង​បទ “Into The New World” ម្ដង​ណា​នោះ​ ខ្ញុំ​ខំ​ផ្ដោត​លើ​ការ​ច្រៀង​ខ្លាំង​ពេក​ ទើប​ធ្វើ​ឲ្យ​ខ្ញុំ​បែក​អារម្មណ៍​រាំ​ខុស»។ តារា​ស្រី​ទើប​កាត់​សក់​ខ្លី​រូប​នេះ​បន្ថែម​ទៀត​ថា​ នាង​មាន​ឈ្មោះ​ក្រៅ​ច្រើន​ណាស់​ក្នុង​ក្រុម ដែល​ឈ្មោះ​ទាំង​នោះ​សុទ្ធ​សឹង​អ្នក​គាំទ្រ​ដាក់​ឲ្យ ដោយសារ​ពួកគេ​ឃើញ​​ចរិត​នាង​គួរ​ឲ្យ​ស្រឡាញ់៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់