- 2018-10-11 23:22:00
- ភាពយន្ត
ហ៊ុយ យ៉ាឡេង ថា ៥ឆ្នាំទៀតភាពយន្តខ្មែរអាចនឹងល្អដូចភាពយន្តបរទេស
- 2018-10-11 23:22:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ៊ុយ យ៉ាឡេង ថា ៥ឆ្នាំទៀតភាពយន្តខ្មែរអាចនឹងល្អដូចភាពយន្តបរទេស
ចន្លោះមិនឃើញ
ក្រោយត្រឡប់មកពីបញ្ចាំងរឿង «ធ្មប់» របស់ខ្លួននៅមហោស្រពភាពយន្តអន្តរជាតិខ្លែងនាប្រទេសបារាំង និងមហោស្រពភាពយន្តទីក្រុងភាពយន្តកម្ពុជា (Cambodia Town Film Festival) នៅសហរដ្ឋអាមេរិក លោក ហ៊ុយ យ៉ាឡេង ហៅមាតុចក្រ មានជំនឿជាក់ថាភាពយន្តខ្មែរកំពុងតែរីកចម្រើន ហើយក្នុងរយៈពេលប្រមាណ៥ឆ្នាំទៀត គុណភាពកុនខ្មែរអាចឈរប្រហាក់ប្រហែលជាមួយភាពយន្តបរទេសបាន។
ការអះអាងបែបនេះក៏ដោយសារតែលោកបានទៅស្វែងយល់ សិក្សា និងរៀនសូត្រពីភាពជោគជ័យរបស់បរទេសដែលវិស័យភាពយន្តឈានដល់ចំណុចកំពូលក្នុងពិភពលោក ពិសេសភាពយន្តខ្នាតធំ Hollywood ដែលរូបលោកបានទៅទស្សនកិច្ចផ្ទាល់ក្នុងឱកាសដំណើរទស្សនកិច្ចបញ្ចាំងភាពយន្តរបស់ខ្លួននៅអាមេរិក។
លោក ហ៊ុយ យ៉ាឡេង ប្រាប់ឱ្យដឹងថាទាក់ទងនឹងគុណភាពរូបភាព និងបច្ចេកទេសផលិតភាពយន្តរបស់ខ្មែរធៀបនឹងអាមេរិក ឬ Hollywood កុនខ្មែរខ្វះតែគុណភាពសាច់រឿង ដែលត្រូវព្យាយាមអនុវត្ត និងខិតខំបន្ថែមទៀត។ លោក ហ៊ុយ យ៉ាឡេង គិតទុកថាប្រហែលជា ៥ឆ្នាំទៀតភាពយន្តខ្មែរអាចនឹងដើរទាន់បណ្ដាប្រទេសអភិវឌ្ឍនានាបាន។
ចង់ដឹងកាន់តែច្បាស់ពីការអះអាងរបស់លោក ហ៊ុយ យ៉ាឡេង តោះទស្សនាវីដេអូខ្លីខាងក្រោម៖