• 2018-10-12 23:25:00
  • ជីវិតតារា

ទម្លាយមូលហេតុ កែវ ​វាសនា មិន​រក​ស៊ី​​ដី​ឡូត៍ ទោះ​​​​គេ​អូស​ទាញ​​យ៉ាង​ណា​​

  • 2018-10-12 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មួយ​រយៈ​នេះ ​តារា​ជា​ច្រើន​បាន​ងាក​មក​បណ្ដាក់​ទុន​យ៉ាង​គគ្រឹក​គ្រេង ​លើ​វិស័យ​ដី​ធ្លី​ជា​បន្ត​បន្ទាប់។ ​សម្រាប់​តារា​ចម្រៀង​ លោក ​កែវ ​វាសនា​ វិញ​ ទោះ​ជា​មាន​គេ​អូស​ទាញ ​និង​បញ្ចុះ​បញ្ចូល​ឲ្យ​រក​ស៊ី​លើ​ផ្នែក​នេះ​ក្ដី ​តែ​លោក​បែរ​ជា​​មិន​ចាប់​អារម្មណ៍​ ហើយ​សុខ​ចិត្ត​ចំណាយ​ពេល​វេលា​ យក​ចិត្ត​ទុក​ដាក់​លើ​មុខ​របរ​លក់​ផលិត​ផល​សម្រស់របស់​ភរិយា​ទៅ​វិញ ​។

​ហេតុ​ផល​ចម្បង​នោះ ​គឺ​ម្ចាស់​បទ "​លទ្ធ​ផល​ស្មោះ​ពេក​" គ្រោង​ពង្រឹង​មុខ​ជំ​នួញ​លក់​ផលិតផល​ថែរក្សា​សម្រស់​លក់​តាម​អន​ឡាន មក​ជា​ក្រុមហ៊ុន​មាន​ទី​តាំង​ច្បាស់​លាស់ ក្នុង​​ពេល​ឆាប់​ៗ​។ ម្ល៉ោះ​ហើយ ​ទាម​ទារ​ឲ្យ​​លោក​មើល​ការ​​ខុស​ត្រូវ​ច្រើន និង​មិន​សូវ​មាន​​ពេល​វេលា​គ្រប់​គ្រាន់ ​គិត​លើ​មុខ​ជំនួញ​ផ្សេង​នោះ​ទេក្នុង​​ពេល​នេះ។ ​

តារា​ចម្រៀង​ងាក​មក​សាន់​ដេ​ ជា​ទ្រនំ​ចាស់​របស់​ខ្លួន​វិញ ​ឲ្យ​ដឹង​ថា ​មាន​មិត្ត​ភ័ក្កិ​តែង​មក​អូស​ទាញ ​និង​ប្រាប់​ឲ្យ​រក​ស៊ី​ដី​ឡូត៍​ដែរ ​តែ​លោក​ហាក់​គ្មាន​ចំណាប់​អារម្មណ៍។ ​ម្យ៉ាង​​មើល​ឃើញ​ថា ​មាន​គេ​​រក​ស៊ី​លើ​របរ​នេះ​ច្រើនហើយ ដូច្នេះ​ទី​ផ្សារ​ទំនង​​ចង្អៀត ប្រកួត​ប្រជែង​ខ្លាំង ​និង​គិត​ថា​មិន​សូវ​មាន​ភាព​ងាយ​ស្រួល​ចំពោះ​ខ្លួន​ ព្រោះ​លោក​មិន​ធ្លាប់​ប្រលូក​ក្នុង​វិស័យ​នេះ​ពី​មុន​មក​ឡើយ៕

អត្ថបទ៖ លឹម សុនា

មតិយោបល់