• 2018-10-12 07:45:00
  • ព័ត៌មាន

Jinyoung សមាជិក​ក្រុម GOT7 គ្រង​តំណែង​តួឯក​លើក​ដំបូង ក្នុង​រឿង​ភាគ​ថ្មី

  • 2018-10-12 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សេចក្ដី​រាយការណ៍​មួយ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី ១២ ខែ​តុលា​នេះ​ថា សមាជិក​ក្រុម GOT7 តារា​ចម្រៀង Jinyoung បាន​ទទួល​ខ្លួន​ថត​ខ្សែ​ភាពយន្ត​ភាគ​ថ្មី​របស់​ទូរទស្សន៍ tvN ក្នុង​តំណែង​ជា​តួឯក​ប្រុស។

តាម​ប្រភព​មួយ​បាន​បង្ហាញ​ថា សមាជិក​ក្រុម GOT7 តារា​ចម្រៀង Jinyoung ត្រូវ​បាន​ជ្រើសរើស​ឲ្យ​គ្រង​តំណែង​ជា​តួឯក​សម្រាប់​រឿង​ភាគ​ថ្មី​របស់​ទូរទស្សន៍ tvN ដែល​មាន​ចំណង​ជើង​ថា "That Psychometric Guy” ហើយ​រឿង​ថ្មី​នេះ​ដែរ គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ។ នេះ​ជា​រឿង​ដំបូង​ហើយ​របស់ Jinyoung ដែល​បាន​គ្រង​តំណែង​ជា​តួឯក​នោះ។

"That Psychometric Guy” ជា​ខ្សែ​ភាពយន្ត​ភាគ​ថ្មី​មួយ ដែល​និយាយ​ពី​ក្មេង​ប្រុស​ម្នាក់ ដែល​មាន​សមត្ថភាព​ពិសេស​អាច​មើល​ដឹង​អាថ៌កំបាំង​ក្នុង​ចិត្ត​មនុស្ស​គ្រប់​គ្នា ដោយ​គ្រាន់​តែ​ប៉ះ​ស្បែក​គ្នា និង​ក្មេង​ស្រី​ម្នាក់​ដែល​ព្យាយាម​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​លាក់បាំង​ការ​ឈឺចាប់​របស់​នាង។ ក្នុង​រឿង​ភាគ​ថ្មី​មួយ​នេះ ក្មេង​ប្រុស​និង​ក្មេង​ស្រី​រូប​នោះ បាន​ជួប​គ្នា ហើយ​ព្យាយាម​កែប្រែ ព្យាបាល​គ្នា រហូត​លង់​ចិត្ត​ស្រឡាញ់​គ្នា៕ ​

ប្រភព៖ kstarlive ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់