• 2018-10-16 07:47:54
  • ព័ត៌មាន

HyunA ទម្លាយ​ខ្ទេច​គ្មាន​សល់​ក្នុង​សំបុត្រ​ រឿង​ខាង​ផលិតកម្ម​ធ្វើ​អំពើ​អយុត្តិធម៌​មក​លើ​នាង

  • 2018-10-16 07:47:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សេចក្ដី​រាយការណ៍​មួយ​បាន​បញ្ជាក់​ថា តារា​ចម្រៀង HyunA បាន​ផ្ញើ​សំបុត្រ​ទៅ​កាន់​នាយក​ប្រតិបត្តិ​នៃ​ផលិតកម្ម Cube លោក Shin Dae Nam មុន​ពេល​ផលិតកម្ម​មួយ​នេះ ប្រកាស​បញ្ចប់​កុង​ត្រា​របស់​នាង​ជា​ផ្លូវ​ការ។

ក្នុង​សំបុត្រ​ដែល​សរសេរ​ដោយ​ដៃ​នោះ តារា​ចម្រៀង​ស្រី​រូប​នេះ បាន​ពន្យល់​បកស្រាយ​ខ្ទេច​គ្មាន​សល់ ពាក់ព័ន្ធ​នឹង​ទង្វើ​អយុត្តិធម៌​​ដែល​នាង​ទទួល​បាន រួម​ទាំង​ការ​ស្នើសុំ​ឲ្យ​មាន​ការ​ដោះស្រាយ​ដ៏​សមរម្យ​ណា​មួយ។

ដំបូង​ឡើយ នាង​បាន​លើក​សរសេរ​ពីការងារទាំង​ប៉ុន្មាន​ដែល​នាង​បាន​ធ្វើ​ឲ្យ​ផលិតកម្ម​មួយ​នេះ​កន្លង​មក។

បន្ទាប់​មក នាង​ក៏​បាន​បន្ត​បកស្រាយ​ពី​ទង្វើ​របស់​ផលិតកម្ម​នេះ ធ្វើ​ចំពោះ​នាង ក្រោយ​ព័ត៌មាន​ទំនាក់ទំនង​ស្នេហា​របស់​នាង​ត្រូវ​បាន​បែក​ធ្លាយ។

ជា​ចុង​ក្រោយ នាង​ក៏​បាន​ធ្វើ​ការ​ស្នើសុំ​ឲ្យ​ផលិតកម្ម Cube ឆ្លើយ​តប​នឹង​នាង​វិញ​នៅ​ត្រឹម​ថ្ងៃ​ទី ១៥ ខែ​តុលា​នេះ ហើយ​នាង​ក៏​បាន​សូម​ឲ្យ​ផលិតកម្ម​នេះ បញ្ចប់​កុង​ត្រា​ជាមួយ​នាង​ផង​ដែរ។

ក្រោយ​ទទួល​បាន​ការ​ស្នើសុំ​ពី​សាមី​ខ្លួន​ផ្ទាល់​បែប​នេះ ខាង​ផលិតកម្ម Cube ក៏​បាន​ប្រកាស​​ផ្ដាច់​កុង​ត្រា​ជាមួយ​តារា​ចម្រៀង HyunA នៅ​ថ្ងៃ​ទី ១៥ ខែ​តុលា​នោះ​តែ​ម្ដង៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់