• 2018-10-18 07:26:55
  • ព័ត៌មាន

Yang Hyun Suk អះអាង​ថា រាល់​សមាជិក Black Pink នឹង​មាន​ចម្រៀង​រៀង​ៗ​ខ្លួន

  • 2018-10-18 07:26:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ ក្រោយ​ព័ត៌មាន​ថា តារា​ចម្រៀង Jennie នឹង​ចេញ​បទ​ចម្រៀង​ទោល​របស់​នាង​ឆាប់​ៗ​ខាង​មុខ​នេះ ម្ចាស់​ផលិតកម្ម YG លោក Yang Hyun Suk បាន​បង្ហោះ​សារ​មួយ​លើ​គណនី Instagram ផ្ទាល់​របស់​លោក​ ដើម្បី​ស្រាយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា មិន​មែន​មាន​តែ​ Jennie ម្នាក់​នោះ​ទេ​ដែល​មាន​បទ​ចម្រៀង​ទោល​ខ្លួន​ឯង​នោះ។

នៅ​ក្រោម​រូបភាព​មួយ​សន្លឹក​ដែល​អាច​ជា​​ឈុត​មួយ​ក្នុង​បទ​ចម្រៀង​ថ្មី​របស់​តារា​ចម្រៀង Jennie ប៉ាប៉ា YG រូប​នេះ បាន​សរសេរ​បញ្ជាក់​ថា៖ "ពួក​យើង​កំពុង​ធ្វើ​ការ​រួម​គ្នា ទាំង​លើ​បទ​ចម្រៀង​ថ្មី​របស់​ក្រុម Black Pink ក៏​ដូច​ជា​បទ​ចម្រៀង​ទោល​សម្រាប់​សមាជិក​ទាំង ៤ ក្នុង​ក្រុម​នេះ។ បទ​ចម្រៀង​របស់ Jennie នឹង​ចេញ​ដំបូង​គេ ក្រោយ​មក​ Rose នឹង​ចេញ​បន្ទាប់។ កម្លាំង​ដ៏​ខ្លាំង​របស់​ក្រុម Black Pink គឺ​ថា រាល់​សមត្ថភាព និង​ទេពកោសល្យ​របស់​សមាជិក​នីមួយៗ​ក្នុង​នាម​ជា​តារា​ចម្រៀង​ទោល គឺ​​ខ្លាំង​ក្លា​ដូច​គ្នា​ទៅ​នឹង​ការងារ​ជា​ក្រុម​ដូច្នោះ​ដែរ"។

ប្រសិន​បើ Yang Hyun Suk រក្សា​សម្ដី​របស់​លោក​មែន​នោះ នេះ​មាន​ន័យ​ថា អ្នក​គាំទ្រ​នឹង​អាច​បាន​​ស្ដាប់​ចម្រៀង​ទោល​របស់​សមាជិក​នីមួយ​ៗ​របស់​ក្រុម Black Pink ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ៕

View this post on Instagram

#BLACKPINK #블랙핑크 #JENNIE #제니 #SOLO_MV 촬영 #YG YG는 블랙핑크의 신곡 준비와 함께 4명의 솔로곡 프로젝트를 동시에 진행 중에 있습니다. 가장 먼저 제니의 솔로곡을 공개할 예정이며 다음은 로제 솔로로 이어질 예정입니다. 블랙핑크 가장 큰 장점은 단단한 팀의 결속력만큼이나 4명의 멤버들이 솔로로서도 뛰어난 실력을 갖추고 있음을 공개하기 위함입니다. We are simultaneously working on new BLACKPINK songs as well as solo projects for all 4 members at the moment. JENNIE’s solo will be the first one to be released, to be followed by ROSÉ’s solo. The biggest strength of BLACKPINK is that each member’s ability / talent as a solo artist is as strong as their teamwork / cohesiveness.

A post shared by YANG HYUN SUK (@fromyg) on

ប្រភព៖ Allkpop ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់