• 2018-10-19 09:55:54
  • ចម្រៀង

អីយ៉ា! មិនណយទេណា បទថ្មីរបស់ Wendy ប៉ះជាមួយ​ John Legend ចេញ​មកឡើងអេម

  • 2018-10-19 09:55:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ដែល​ជា​ការ​សហការ​លើក​ដំបូង​រវាង​ John Legend និង​ Wendy សមាជិក​ក្រុម​ Red Velvet បាន​ចេញ​វីដេអូ​ទាំង​ស្រុង​ហើយ​នៅ​មុន​នេះ​បន្តិច។

បទ​ថ្មី​ដែល​មាន​ចំណង​ជើង​ថា​ "Written In The Stars” បាន​ចេញ​ជា​ផ្លូវការ​តាម​ការ​គ្រោង​ទុក​ ដោយ​បាន​សម្រិត​សម្រាំង​បទ​ភ្លេង​ ទំនុក​ច្រៀង​ អម​ជាមួយ​ទិដ្ឋភាព​ល្អៗ​មិន​ឲ្យ​ស៉ាំ​ភ្នែក​ជូន​អ្នក​គាំទ្រ។ ត្បិត​ជា​លើក​ដំបូង​ក្នុង​ការ​សហការ​រួម​គ្នា​ ប៉ុន្តែ​ Wendy និង​ John Legend ពិត​ជា​ធ្វើ​បាន​យ៉ាង​ល្អ​​សម្រាប់​បទ​មួយ​នេះ និង​រំពឹង​ថា​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​គាំទ្រ​មិន​ថា​ក្នុង​ប្រទេស​កូរ៉េ​ ឬ​តំបន់​អាស៊ី​ ប៉ុន្តែ​នៅ​ប៉ែក​អឺរ៉ុប​ផង។

ទស្សនា​ដូច​ខាង​ក្រោម៖

អត្ថបទ៖ យី សុធារី

មតិយោបល់