• 2018-10-19 11:19:21
  • ស្ទីលតារា

ទប់​សំណើច​មិន​ជាប់​ហ្មង បើ​បាន​ស្ដាប់​លោក ផាណូ ឲ្យ​ពរ ខាត់ សុឃីម លើ Tik Tok

  • 2018-10-19 11:19:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

តាំង​ពី Tik Tok មាន​វត្តមាន​មក មិន​ថា​សាមញ្ញ​ជន​ទេ សូម្បី​តែ​សិល្បករ សិល្ប​ការិនី​ល្បី​ៗ ក៏​មមាញឹក​នឹង​កម្មវិធី​កម្សាន្ត​នៅ​លើ​ទូរសព្ទ​មួយ​នេះ​​ដែរ ហើយ ខាត់ សុឃីម តារា​ប្រជាប្រិយ ក៏​មាន​មុខ​ដូច​គ្នា ដោយ​ថ្មី​ៗ​នេះ គេ​ឃើញ​អ្នក​នាង​បង្ហោះ​វីដេអូ​មួយ បង្ហាញ​ពី​ស្វាមី គឺ​លោក អ៊ិន ផាណូ ហៅ បញ្ញា បាន​ឲ្យ​ពរ​នាង។

មិន​ដឹង​ក្នុង​ពិធី​អ្វី​ទេ ប៉ុន្តែ​មើល​ទៅ​ដូច​ជា​កិច្ច​ដើម្បី​លើក​រាសី ដែល​ស្វាមី ប្រោះ​ទឹក​មន្ត​ឲ្យ​ត្រជាក់ត្រជុំ​ដល់​ភរិយា ដែល​កម្រ​ឃើញ។ ចេះ​ឲ្យ​ហូរ​តែ​ម្ដង​លោក ផាណូ...តើ​ចង់​ដឹង​ស្វាមី​មាឌ​មាំ​រូប​នេះ ឲ្យ​ពរ​ភរិយា​ខ្លួន​យ៉ាង​ម៉េច​ខ្លះ តាម​ដាន​ទាំង​អស់​គ្នា ក្រែង​បាន​សើច!

បញ្ជាក់​ឃ្លីប អ្នក​នាង ខាត់ សុឃីម នៅ​ចុង​បញ្ចប់​នៃ​វីដេអូ​ខាង​ក្រោម​នេះ។ ប៉ុន្តែ​នៅ​មុន​នេះ ក៏​មាន ឃ្លីប តារា​ល្បី​ៗ​យើង​ដូច​ជា សុគន្ធកញ្ញា សុគន្ធ នីសា នៅ សុនិតា ជា​ដើម កម្សាន្ត​អារម្មណ៍​ដែរ!

អត្ថបទ៖ ទារិកា

មតិយោបល់