- 2018-10-20 07:50:00
- ចម្រៀង
ដឹងតែឡូយខ្លាំង! MV ថ្មីរបស់ Jennie នឹងមានឈុតឆាកនៅទីក្រុងឡុង
- 2018-10-20 07:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងតែឡូយខ្លាំង! MV ថ្មីរបស់ Jennie នឹងមានឈុតឆាកនៅទីក្រុងឡុង
ចន្លោះមិនឃើញ
ផលិតកម្មយក្សរបស់កូរ៉េ YG Entertainment ទើបតែបញ្ចេញពីព័ត៌មានពាក់ព័ន្ធនឹង គម្រោងបញ្ចេញវីដេអូចម្រៀងបែប Solo របស់សមាជិកក្រុម Black Pink ទាំងអស់កាលពីសប្ដាហ៍មុន ដោយចាប់ផ្ដើមដំបូងពី Jennie។
បន្ទាប់ពីព័ត៌មាននេះបានចុះផ្សាយផ្លូវការ អ្នកគាំទ្រក្រុមចម្រៀងកូរ៉េនេះទាំងអស់តែងតែ ប្រមើលមើលជានិច្ចនូវរាល់សកម្មភាពផ្សេងៗ ដែលសមាជិកក្រុមចម្រៀង Black Pink កំពុងតែធ្វើ។ ជាក់ស្ដែងគេបានឃើញ Jennie បង្ហាញខ្លួននៅទីក្រុងឡុងចក្រភពអង់គ្លេស ដើម្បីធ្វើសកម្មភាពថតវីដេអូចម្រៀងថ្មីរបស់នាង។
ហេតុដូច្នេះហើយ ទើបរូបថតក្រៅឆាកដែលអ្នកគាំទ្រថតបាន ត្រូវគេបង្ហោះលើបណ្ដាញសង្គម Twitter។ Jennie ត្រូវបានគេប្រទះឃើញ ថតឈុតឆាកជិះកង់នៅទីតាំងមួយក្នុងទីក្រុងឡុង ចក្រភពអង់គ្លេស ធ្វើឲ្យអ្នកគាំទ្រកាន់តែពុះកញ្ជ្រោលនិងសប្បាយចិត្តក្នុងការរងចាំវីដេអូចម្រៀង Solo ដំបូងរបស់នាងដែលនឹងបញ្ចេញនៅខែវិច្ឆិកានេះ ព្រមទាំងសមាជិកផ្សេងៗទៀតជាបន្តបន្ទាប់៕