• 2018-10-20 08:25:00
  • ជីវិតតារា

តារា​សម្ដែង​ប្រុស​ស្អាត Chris Hemsworth សារភាព​ត្រង់ៗ​ថា​​ធ្វើ​ជា​ឪពុក​ម្ដាយ​គេ​យ៉ាប់​ណាស់

  • 2018-10-20 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​មាឌ​ឌាំង​ដែល​យើង​បាន​ស្គាល់​តាម​រយៈ​ការ​សម្ដែង​របស់​លោក ជា​តួអង្គ​ Thor ក្នុង​សេរី​រឿង "Avengers” បាន​សារភាព​ថា​ខ្លួន​មិន​បាន​នឹក​ស្មាន​ថា​ធ្វើ​ជា​ឪពុក​ម្ដាយ​គេ​ពិត​ជា​ពិបាក​ខ្លាំង​យ៉ាង​នេះ​ទាល់​តែ​សោះ ប៉ុន្តែ​បាន​បង្រៀន​លោក​យ៉ាង​ច្រើន។

តារា​សម្ដែង​ទើប​តែ​បង្ហាញ​ខ្លួន​នៅ​ក្នុង​រឿង "Bad Times at the El Royale” រូប​នេះ​​ មាន​កូន​ស្រី​​អាយុ​៦​ឆ្នាំ​ម្នាក់​ឈ្មោះ India និង​កូន​ប្រុស​ភ្លោះ​អាយុ​៤​ឆ្នាំ​ពីរ​នាក់​គឺ Sacha និង Tristan ជាមួយ​ភរិយា​តារា​សម្ដែង Elsa Pataky។ លោក​បាន​កែ​ប្រែ​របៀប​របប​រស់​នៅ​ក្នុង​ជីវិត​លោក​​យ៉ាង​ច្រើន ដើម្បី​សម្រប​តាម​តម្រូវ​ការ​របស់​កូនៗ​របស់​លោក​។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី Psychologies Magazine លោក Chris បាន​និយាយ​ថា ការ​មាន​កូន​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ អ្នក​ត្រូវ​តែ​ផ្លាស់​ប្ដូរ​ការ​គិត​និង​ទង្វើ​ខ្លួន​ឯង​ ដើម្បី​តម្រូវ​តាម​ស្ថាន​ភាព។ ម្យ៉ាង​វិញ​ទៀត​ កូន​នេះ​ហើយ​ជា​អ្នក​បង្រៀន​លោក​ថា​សេចក្ដី​ស្នេហា​ពិត​ និង​ទំនួល​ខុស​ត្រូវ​គឺ​ជា​អ្វី។

លោក​បន្ត​ទៀត​ថា ពេល​លោក​ទើប​តែ​ចាប់​ផ្ដើម​ជីវិត​ជាមួយ​ភរិយា Elsa អ្វីៗ​ទាំង​អស់​គឺ ពិត​ជា​ពិសេស​ខ្លាំង​ ដោយ​លោក​ខិត​ខំ​កសាង​ជីវិត​ដ៏​ល្អ​ជាមួយ​គ្នា ប៉ុន្តែ​ពេល​លោក​ចាប់​ផ្ដើម​មាន​កូន​ អ្វីៗ​គឺ​កាន់​តែ​ច្របូក​ច្របល់។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នេះ​ក៏​ជា​អ្វី​ដែល Chris ធ្លាប់​គិត​ទុក​ពី​មុន​មក​ដែរ ហើយ​ជា​អ្វី​ដែល​ខ្លួន​តែង​តែ​ចង់​បាន​ពី​មុន​មក​នៅ​ក្នុង​ជីវិត៕​​

ប្រភព៖ entertainment.toggle ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់