• 2018-10-20 09:20:00
  • ព័ត៌មាន

Rihanna ប្រកែក​មិន​សម្ដែង​ក្នុង​កម្មវិធី​យក្ស Super Bowl លើក​ទី​៥៣​ ដោយ​សារ​មូលហេតុ​នយោបាយ​១

  • 2018-10-20 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​ Rihanna ត្រូវ​គេ​ផ្ដល់​ឱកាស​ឲ្យ​សម្ដែង​នៅ​ក្នុង​កម្មវិធី​ដ៏​ធំ​និង​សំខាន់​មួយ​គឺ Super Bowl លើក​ទី​២៥ ឆ្នាំ​ក្រោយ​នេះ​ ប៉ុន្តែ​តារា​រូប​នេះ​ស្រាប់​តែ​បដិសេធ​ភ្លាម់ៗ​តែ​ម្ដង​ ដោយ​សារ​តែ​នាង​គាំទ្រ​កីឡាករ​កីឡា​នេះ​មួយ​រូប​គឺ​លោក Colin Kaepernick។ កម្មវិធី​ធ្លាប់​មាន​តារា​ល្បីៗ​លំដាប់​ពិភពលោក​ជា​ច្រើន​ចូល​រួម​សម្ដែង​ ដូច​ជា Beyonce, Lady Gaga, Katy Perry និង Bruno Mars ជា​ដើម។

តារា​វ័យ​៣០​ឆ្នាំ​រូប​នេះ បដិសេធ​សំណើ​ដ៏​ធំ​នេះ ដោយ​សារ​តែ​នាង​គាំទ្រ​កីឡា​ករ​ប្រចាំ​ក្រុម San Francisco 49er លោក Colin Kaepernick ដែល​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ក្រុម​កីឡា​បាល​ឱប​ជាតិ NFL ប្រចាំ​សហរដ្ឋ​អាមេរិក​ដោយ​សារ​​សកម្មភាព​​ធ្វើ​កូដកម្ម​បែប​សន្តិភាព​ដោយ​លុត​ជង្គង់​ពេល​គោរព​ភ្លេង​ជាតិ។

បើ​តាម​ប្រភព​មួយ​ប្រាប់​ទស្សនាវដ្ដី US Weekly បាន​ឲ្យ​ដឹង​ថា NFL និង CBS ពិត​ជា​ចង់​បាន​ Rihanna ដើម្បី​ចូលរួម​សម្ដែង​ក្នុង​កម្មវិធី​នេះ ដែល​នឹង​ប្រារព្ធ​ទៅ​នៅ​ទីក្រុង អាត្លង់តា​ ខ្លាំង។ គេ​បាន​ផ្ដល់​សំណើ​នេះ​ទៅ​នាង​ប៉ុន្តែ នាង​មិន​ព្រម​។​ ទោះ​បី​ជា​ការ​ប្រគំ​តន្ដ្រី​នេះ​អាច​​ផ្ដល់​ប្រយោជន៍​នាង ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ប្រគំ​តន្ដ្រី​ទេស​ចរណ៍ និង​អាល់ប៊ុម​ថ្មី​ក៏​ដោយ។

ហេតុ​ការណ៍​ដែល​កីឡាករ​ Colin Kaepernick ធ្វើ​ការ​លុត​ជង្គង់​នេះ គឺ​កើត​ឡើង​តាំង​ពី​ឆ្នាំ ២០១៦​មក​ម្ល៉េះ ដោយ​លោក​លុត​ជង្គង់​ទាម​ទារ​ឲ្យ​មាន​ភាព​យុត្តិធម៌​នៃ​ការ​សម្លាប់​ជន​ជាតិ​ស្បែក​ខ្មៅ ពី​សំណាក់​ក្រុម​ប៉ូលិស នៅ​សហរដ្ឋ​អាមេរិក ដែល​ធ្វើ​ឲ្យ​មាន​ការ​មិន​ពេញ​ចិត្ត​និង​ពេញ​ចិត្ត​គាំទ្រ​ច្របូក​ច្របល់​យ៉ាង​ច្រើន​ក្នុង​ពេល​កន្លង​មក៕

ប្រភព៖ entertainment.toggle ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទពេញនិយម