• 2018-10-21 03:01:15
  • ស្ទីលតារា

គយគន់​សម្រស់​​ដ៏ស្រស់ត្រដែតរបស់ Miss Grand ប្រចាំតំបន់អាស៊ីជាមួយ​ឈុត​ហែល​ទឹក

  • 2018-10-21 03:01:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រីស្អាត​ជា​ច្រើន​រូប​កំពុង​បន្ត​ដំណើរ​លើ​វិថី​ឆ្ពោះ​ទៅ​គ្រង​តំណែង​ Miss Grand ប្រចាំពិភពលោក​ឆ្នាំ ២០១៨នេះ ក្នុង​នោះ​ក៏​មានបេក្ខនារី​កម្ពុជា​ដែរ។

ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​អស្ចារ្យ​នេះ​ បេក្ខនារី​ទាំង​អស់​មាន​ឱកាស​បាន​ស្លៀក​ឈុត​ស្អាត​ សម្រិត​សម្រាំង​ជា​ពិសេស​ជា​ច្រើន។ ​ក្រៅ​ពី​ឈុត​តំណាង​ជាតិ​រៀងៗ​ខ្លួន​ និង​ឈុត​ដទៃ​ទៀត​ ស្រី​ស្អាត​ទាំងនោះ​ក៏​តម្រូវ​ឲ្យ​ស្លៀក​ឈុត​ហែល​ទឹក​ ប្រជែងសម្រស់គ្នា។ ការប្រកួត​វិញ្ញាសា Best in Swimsuit នេះធ្វើ​ឡើង​នៅសណ្ឋាគារ Grand Andaman Hotel ក្នុង​ទីក្រុង Kawthaung ប្រទេសមីយ៉ាន់ម៉ា។

ក្នុង​ចំណោម​បេក្ខភាព​ទាំង​អស់​ ស្រី​ស្អាត​មក​ពី​តំបន់​អាស៊ី​ពិត​ជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ជាង​គេ​ ពិសេសបេក្ខភាព​ពី​ប្រទេស​កម្ពុជា កញ្ញា​ ឌី លីកា ព្រម​ជាមួយ​បវរកញ្ញាផ្សេង​ទៀត​ដូចជា វៀតណាម ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ីជាដើម។

ទស្សនាដូចខាងក្រោម តើ​លីកា និង​បេក្ខនារី​តំបន់​អាស៊ី​ដទៃទៀត​ ស្រស់ស្អាត​យ៉ាង​ក្នុង​ឈុត​ហែល​ទឹក​នេះ?

រូបភាព៖ ASEAN Beauty Pageant

អត្ថបទ៖ យី សុធារី

មតិយោបល់