• 2018-10-21 03:56:32
  • ភាពយន្ត

មិនធម្មតា! ត្រឹម​បញ្ចាំងថ្ងៃដំបូង​ រឿង​ "ព្រះម៉ែណាគីវគ្គ២" អាចរក​ចំណូល​បានច្រើន​កប់ក្ដោង

  • 2018-10-21 03:56:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ព្រះម៉ែណាគី វគ្គ២" ភាពយន្ត​កុន​ខ្នាត​ធំ​ ដែល​បម្លែង​ខ្លួន​ពី​រឿង​ភាគ​ល្បី​ "ព្រះម៉ែណាគី” កំពុង​ទទួល​បាន​ការ​គាំទ្រ​មិនធម្មតា​ក្នុង​ប្រទេស​ថៃ។

ជាមួយ​សន្ទុះ​នៃ​ការ​គាំទ្រ​នេះ​ដែរ បើ​តាម​ការ​បង្ហាញ​ពី​ Box Office របស់​ប្រទេស​ថៃ​ បាន​ឲ្យដឹង​ថា​ រឿង​ "ព្រះ​ម៉ែណាគី វគ្គ​២” នេះ​អាច​រក​ចំណូល​បាន​យ៉ាង​ច្រើន​ដល់​ទៅ​ ៥២,៥លានបាត (ប្រហែល ១,៦លានដុល្លារ) ត្រឹម​ចាក់​បញ្ចាំង​ថ្ងៃ​ដំបូង​ (ថ្ងៃទី​ ១៨ ខែតុលា ឆ្នាំ ២០១៨) ប៉ុណ្ណោះ។ ប៉ុន្តែ​មិន​អស់​ត្រឹម​នេះ​ទេ វា​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​ អាច​នឹង​រក​ចំណូល​ច្រើន​ជាង​នេះ​ គឺ​ដល់​ទៅ​ ១៥០លានបាត (ប្រហែល​ ៤,៦លានដុល្លារ) អំឡុង​ពេល​បញ្ចាំង​ថ្ងៃ​ឈប់​សម្រាក។

យោង​តាម​ការ​បង្ហាញនេះ​ដែរ នឹងធ្វើ​ឲ្យ​រឿង ​"​ព្រះម៉ែណាគី វគ្គ២” អាច​ក្លាយ​ជា​កុន​ខ្នាត​ធំ​ល្អ​ជាង​គេ​ដែល​រក​ចំណូល​ច្រើន​បំផុត​ត្រឹម​ថ្ងៃ​បញ្ចាំង​ដំបូង​ ប្រចាំ​ប្រទេស​ថៃ​ នាឆ្នាំ ២០១៨​។

ជាក់​ស្ដែង​ រឿង​នេះ​​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ល្បី​ៗ​ជា​ច្រើន​របស់​ថៃ​ដូចជា Nadech Kugimiya, Yaya Urassaya, Taew Natapohn, Ken Phupoom និង​តារា​ប្រុស​ស្រី​ចាស់​ក្មេង​ជា​ច្រើន​ទៀត៕

អត្ថបទ៖ យី សុធារី

មតិយោបល់