• 2018-10-21 06:24:42
  • ស្ទីលតារា

បាត់មុខសែនយូរ Kim Tae Hee ចេញមុខជាថ្មីលើទស្សនាវដ្ដី និងទម្លាយគម្រោង​វិលមកវិញ

  • 2018-10-21 06:24:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង​ស្រី​លំដាប់​ A ប្រចាំ​កូរ៉េ​ Kim Tae Hee បាន​បាត់​មុខ​ពី​កញ្ចក់​ទូរទស្សន៍​អស់​រយៈ​ពេល​ជាយូរ​មក​ហើយ​ ចាប់​តាំង​ពី​រៀបការ​ជាមួយ​ស្វាមី​ Rain និង​សម្រាល​កូន​រួច​មក។ ប៉ុន្តែ​ថ្មីៗ​នេះ​ នាង​បាន​លេច​មុខ​ជា​ថ្មី​តាម​រយៈ​ទស្សនាវដ្ដី​ល្បី​មួយ។

មក​ថត​រូប​ឲ្យ​ទស្សនាវដ្ដី​ ប៉ុន្តែ​ Tae Hee ក៏​បាន​ផ្ដល់​បទ​សម្ភាស​ខ្លី​មួយ​ដែរ ទាក់ទង​នឹង​គម្រោង​វិល​មក​សិល្បៈ​វិញ​ជាថ្មី។ នាង​បាន​និយាយ​ថា៖ "ខ្ញុំ​តែង​តែ​ជ្រើស​យក​ការងារ​ណា​ដែល​ខ្ញុំ​ចង់​ធ្វើ ហើយ​ដូច​នឹង​អ្វី​ដែល​កំពុង​ធ្វើ​ពេល​នេះ​អ៊ីចឹង។ ខ្ញុំ​ក៏​សង្ឃឹម​ថា​នឹង​មាន​ឱកាស​សម្ដែង​រឿង​អស្ចារ្យ​ណា​មួយ​ ដែល​​តួ​នោះ​ត្រូវ​នឹង​ចរិត​ខ្ញុំ និង​មិនតុបតែង​អ្វីច្រើន បែប​នេះ​ខ្ញុំ​មិន​ចាំបាច់​ត្រូវ​លាក់​ធាតុ​ពិត​ដែល​មាន​ពី​ធម្មជាតិ​ទេ។ យ៉ាងណា​ ខ្ញុំ​ក៏​សង្ឃឹម​ជឿជាក់​ថា​ ខ្ញុំ​អាច​សម្ដែង​រហូត​ដល់​អាយុ​ ៥០​ជាង​ដែរ។ ដល់​ពេល​នោះ​ ខ្ញុំ​ជឿជាក់​ថា​ យ៉ាងណា​ក៏​​មាន​ទស្សនិកជន​ម្នាក់​ ដែល​ចង់​ឃើញ​ខ្ញុំ​សម្ដែង​ដែរ”។

តាំង​ពី​រៀបការ​មាន​កូន​រួច​មក​ Tae Hee ហាក់​ស្ងាត់​ពី​សិល្បៈ​ ប៉ុន្តែ​នាង​តែង​លេច​មុខ​ជា​រឿយៗ​ក្នុង​កម្មវិធី​របស់ Brand ផ្សេងៗ។ សម្រាប់​អ្នក​គាំទ្រ​ ក៏​រង់​ចាំ​ជានិច្ច​នូវ​ការ​វិល​មក​វិញ​របស់ Tae Hee ពិសេស​រំពឹង​ថា​នឹង​មាន​ឱកាស​ទស្សនា​រឿង​ថ្មី​ណា​មួយ​របស់​នាង​ក្នុង​ពេល​ខាង​មុខ​នេះ៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់