• 2018-10-22 01:36:17
  • ចម្រៀង

ឡូយមែន! EXO ចេញ​វីដេអូ​មួយទៀត​ពីបទថ្មី កាន់​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពុះកញ្ជ្រោល

  • 2018-10-22 01:36:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនធ្វើ​ឲ្យ​អ្នក​គាំទ្រ​អស់សង្ឃឹម​ទេ មុន​បង្ហាញ​ខ្លួន​ជាផ្លូវ​ការ​ EXO បាន​បង្ហាញ​បទ​វីដេអូ​ខ្លី​មួយ​របស់​បទ​ "Tempo” ដើម្បី​ពញ្ញាក់​អារម្មណ៍​អ្នក​គាំទ្រ។

ក្រុម​ចម្រៀង​ប្រុស​របស់​ផលិតកម្ម SM មួយ​នេះ​បាន​វិល​មក​វិញ​មក​ជួប​អ្នក​គាំទ្រ​ ក្រោយ​បាត់​មុខ​អស់​ពេល​ដ៏​សែន​យូរ។

ដោយ​ឡែក​កាល​ពី​យប់​មិញ​នេះ​ដែរ EXO បាន​បង្ហាញ​វីដេអូ​ខ្លី​មួយ​ ដោយ​ក្នុង​នោះ​សមាជិក​ម្នាក់ៗមាន​ទឹក​មុខ​អង់អាច​ ជាមួយ​នឹង​ម៉ូតូ​ធំ ប្រៀប​ដូច​ត្រៀម​ខ្លួន​ប្រណាំង​គ្នានៅ​លើ​ទីវាល​មួយ។

ជាមួយ​បែប​បទ​ និង​ស្ទីល​ថ្មី​នេះ​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រំភើប​ថែម​មួយ​កម្រិត​ ពិសេស​បន់​ឲ្យ​ថ្ងៃ​ចេញ​បទ​ថ្មី​ មក​ដល់​ឆាប់ៗ​បំផុត។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ទេ មានន័យ​ថា​នៅ​ថ្ងៃ​ទី​ ០២ ខែវិច្ឆិកា​គ្រប់​គ្នា​នឹង​​ឃើញ​ក្រុម​សំណព្វ​ចិត្ត​របស់​ពួកគេ​ជា​លើក​ដំបូង​ក្រោយ​បាត់​មុខ​ជាយូរ៕

អត្ថបទ៖ យី សុធារី

មតិយោបល់