• 2018-10-22 02:05:05
  • ជីវិតតារា

រៀបការ​ ២ ឆ្នាំ​ហើយ Goo Hye Sun ទើប​ដាច់​ចិត្ត​បង្ហាញ​ចិញ្ចៀន​រៀបការ

  • 2018-10-22 02:05:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ ២០១៦ គូ​ស្នេហ៍​តារា​សម្ដែង Goo Hye Sun និង​ Ahn Jae Hyun បាន​ក្លាយ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ស្រប​ច្បាប់ ក្រោយ​ពួកគេ​បាន​សម្រេច​ចិត្ត​រៀបអាពាហ៍ពិពាហ៍​ដោយ​ស្ងាត់​ៗ ដោយ​មាន​ការ​ចូលរួម​តែ​ពី​សំណាក់​ក្រុម​គ្រួសារ​របស់​ពួកគេ​តែ​ប៉ុណ្ណោះ។

ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​នោះ​ដែរ ពួកគេ ក៏​បាន​ទៅ​មន្ទីរពេទ្យ​កុមារ ដើម្បី​បរិច្ចាគ​ថវិកា​ទាំង​ប៉ុន្មាន​ដែល​ពួកគេ​ចំណាយ​លើ​ការ​រៀបការ​​នោះ​ទៅ​មន្ទីរពេទ្យ​នោះ​ទាំង​អស់។ ក្រោយ​មក ជីវិត​គ្រួសារ​របស់​តារា​សម្ដែង​មួយ​គូ​នេះ ក៏​ហាក់​ស្ងប់ស្ងាត់​អស់​រយៈពេល ២ ឆ្នាំ​មក​នេះ។

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ដែរ តារា​សម្ដែង Goo Hye Sun បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ខណៈ​រូប​នាង បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​លើ​គណនី Instagram ផ្ទាល់​របស់​នាង។ ​រូប​នោះ​គឺ​ជា​រូប​ចិញ្ចៀន​រៀបការ​ដែល​បាន​ច្នៃ​ឡើង​ផ្ទាល់​ដោយ​ដៃ​តារា​សម្ដែង Anh Jae Hyun ​​ប្រគល់​ជូន​នាង។

ជាមួយ​នឹង​រូបភាព​មួយ​សន្លឹក​នេះ​ដែរ គូ​ស្នេហ៍ Goo Hye Sun និង Anh Jae Hyun បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ច្រណែន​នឹង​ភាព​ផ្អែមល្ហែម​របស់​ពួកគេ​ជា​ខ្លាំង ហើយ​ពួកគេ​ក៏​បាន​ជូនពរ​ឲ្យ​តារា​ទាំង​២​រូប​នេះ ទទួល​បាន​សុភមង្គល​បែប​នេះ​ ជា​រៀង​រហូត៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់