• 2018-10-22 02:41:37
  • ជីវិតតារា

កំពូលតារារាំគ្រវីសក់រូបនេះ ត្រូវ​គេចាក់ម្ជុលពេញមុខ តែដើម្បីស្អាតខំទ្រាំ

  • 2018-10-22 02:41:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ហ្វេសប៊ុក​ ដែល​លេច​មុខ​តាម​រយៈ​ក្បាច់​រាំ​គ្រវី​សក់​ មាន​ឈ្មោះ​ថា​ Sitang Bouthong បាន​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​របស់​មហាជន​ជា​ច្រើន​តាម​ដានវីដេអូ​ជា​ច្រើន​របស់តារា​រូបនេះ​ជានិច្ច។

ក្រៅ​ពី​ទេពកោសល្យ​រាំ​គ្រវី​សក់​មិន​ចេះ​ហត់​ទាំង​ខ្លួន​មាន​វ័យ​ច្រើន​ក៏​ដោយ​ ក៏​ Sitang មិន​ខ្លាច​នឹង​បង្ហាញ​ ហើយ​កាន់​តែ​ធ្វើ​ឲ្យ​គ្រប់​គ្នា​កោតសរសើរ​ទៀត​នោះ​ គឺ​តារា​ហ្វេសប៊ុក​រូបនេះ​មិន​ខ្លាច​ប្រឈម​មុខ​នឹង​សម្រស់​ដែល​ខ្លួន​មាន​ទេ។

ដោយ​ឡែក​ ថ្មីៗ​នេះ​ Sitang ក៏​ត្រូវ​ហាង​កែសម្ផស្ស​មួយ​កន្លែង​ ព្យាបាល​មុខ​ឲ្យ​មាន​សភាព​ស្រស់​ស្អាត​ជាង​មុន។ ទោះ​បី​មើល​តាម​រូបភាព​ លោកស្រី​ត្រូវ​គេ​ចាក់​ម្ជុល​ពេញ​មុខ ប៉ុន្តែ​ដើម្បី​ស្រស់​ស្អាត​ Sitang ត្រូវ​តែ​ទ្រាំ។

កន្លងមក​ ទោះ​បី​មាន​មនុស្ស​មួយ​ចំនួន​ព្យាយាម​យករូបរបស់​លោកស្រី​ទៅ​បង្ហោះ​លេង​សើច​ ប៉ុន្តែ​យ៉ាងណា​ក៏​លោកស្រី​មិន​ខ្វល់​ដែរ។ ផ្ទុយ​ទៅ​វិញ​ Sitang នៅ​តែ​សប្បាយ​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន​​ពិសេស​មុខមាត់​ និង​រាងកាយ៕

ប្រភព៖ tvpoolonline ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់