• 2018-10-22 04:56:57
  • ព័ត៌មាន

លេងសើចម៉េចបាន! មនុស្សកុះករ ចម្រុះជាតិសាសន៍​ រាំលេងឡើងសប្បាយ នៅពិព័រណ៍សិល្បៈ ម្សិលមិញ

  • 2018-10-22 04:56:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​មួយ​ទឹក​មុខ​រីករាយ យុវវ័យ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​យ៉ាង​ច្រើន បាន​ដើរ​ខ្វាត់ខ្វែង​គ្នា ដើម្បី​ទស្សនា​ការ​ការ​សម្ដែង​សមត្ថភាព​សិល្បៈ​ផ្សេងៗ ទិញ​វត្ថុ​អនុស្សាវរីយ៍ និង​ភ្លក់​អាហារ​ជាច្រើន​មុខ ​ដែល​បាន​ដាក់​លក់​នៅ កម្មវិធី ពិព័រណ៍​សិល្បៈ​ចម្រុះ Wanderland X Arts ដែល​រៀប​ចំ​ឡើង​កាល​ពី​ម្សិលមិញ​នៅ The Factory Phnom Penh។

កម្មវិធី​បើក​ឲ្យ​ចូល​លេង​ដោយ​សេរី​នេះ​ បាន​រៀប​ចំ​ឡើង​ពេញ​មួយ​រសៀល​រហូត​ត​ដល់​យប់ ដោយ​មាន​ទស្សនីយភាព​ពិសេសៗ​ជា​ច្រើន​បណ្ដាក់​គ្នា​​ដូច​ជា ការ​គូរ​គំនូរ ការ​ប្រគំ​តន្ត្រី សិក្ខាសាលា​ពី​ការ​ធ្វើ​រូប​សិល្បៈ​ផ្សេងៗ ការ​បញ្ចាំង​ភាពយន្ត និង​កម្មវិធី​រាំ​កម្សាន្ត​ជា​ដើម។ ក្រៅ​ពី​នោះ អ្នក​ចូល​រួម​ថែម​ទាំង​បាន​រីករាយ​ជា​មួយ​​អាហារ​ថ្មីៗ​បែប​បស្ចិម​ប្រទេស ដោយ​មាន​ការ​ចម្អិន​ភ្លាម​ៗ​ចំពោះ​មុខ រួម​ជា​មួយ​ស្រាក្រឡុក​ច្រើន​ប្រភេទ​យ៉ាង​ឈ្ងុយ​ឆ្ងាញ់។

Wanderland X Arts បង្កើត​ឡើង​​ដោយ​ក្រុមហ៊ុន Wanderland Event ក្នុង​គោល​បំណង​ផ្ដល់​ឱកាស​ឲ្យ​សិល្បករ​ទាំង​ឡាយ​បាន​បញ្ចេញ​ស្នាដៃ និង​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ស្រឡាញ់​សិល្បៈ​ទាំង​អស់​ឲ្យ​​បន្ត​ដើរ​តាម​ក្ដី​ស្រមៃ​របស់​ខ្លួន។ កម្មវិធី​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​​កន្លែង​ណាត់​ជួប​​ និង​​បង្កើន​ទំនង​ទំនង​​​​រវាង​​អ្នក​ស្រលាញ់​វិស័យ​សិល្បៈ​ទាំង​អស់​ផង​ដែរ៕

ទស្សនា​សកម្មភាពទូទៅ​នៃ​កម្មវិធី៖

អត្ថបទ៖ សុខណា

មតិយោបល់