• 2018-10-22 07:29:49
  • ជីវិតតារា

ប្រកាស​ជា​ប្ដី​ប្រពន្ធ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ឥឡូវ Liying និង​ Shaofeng ដឹក​ដៃ​គ្នា​ទិញ​ផ្ទះ​ថ្មី

  • 2018-10-22 07:29:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពញ្ញាក់​អារម្មណ៍​អ្នក​គាំទ្រ​ជាមួយ​ការ​ប្រកាស​ពី​អាពាហ៍ពិពាហ៍​របស់​ពួកគេ​នោះ គូស្នេហ៍​តារា​សម្ដែង Zhao Liying និង Feng Shaofeng ថ្មី​ៗ​នេះ បាន​ចាប់​ផ្ដើម​រកទិញ​ផ្ទះ​​ថ្មី​មួយ​ សម្រាប់​រួមរស់​ជាមួយ​គ្នា។

កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​សម្ដែង Zhao Liying និង Feng Shaofeng ត្រូវ​គេ​ប្រទះ​ឃើញ​ដើរ​ទិញ​ផ្ទះ​ថ្មី​មួយ​សម្រាប់​រួម​រស់​ជាមួយ​គ្នា។ បើ​តាម​រូបភាព​ដែល​មហាជន​ប្រមាញ់​បាន បង្ហាញ​ឲ្យ​ឃើញ​ថា គូ​ស្នេហ៍​ថ្មីថ្មោង​មួយ​គូ​នេះ បាន​ស្លៀកពាក់​ក្នុង​ឈុត​ពណ៌​ខ្មៅ ហើយ​ពាក់​ម៉ាស​ដើម្បី​បិទបាំង​អត្តសញ្ញាណ​របស់​ពួកគេ។ ​ខណៈ Liying អង្គុយ​ចុច​ទូរសព្ទ Shaofeng បាន​ត្រួត​ពិនិត្យ​យ៉ាង​ម៉ត់ចត់​លើ​គ្រឿង​សង្ហារិម​ដែល​មាន​ក្នុង​ផ្ទះ​មួយ​នោះ។

ក្រោយ​ត្រួត​ពិនិត្យ​ចប់​រួចរាល់ ពួកគេ​ទាំង ២​បាន​ចាកចេញ​ដោយ​កាន់​ដៃ​គ្នា​ដើរ​ពោរពេញ​ដោយ​ភាព​ផ្អែមល្ហែម។ ជាមួយ​នឹង​ទង្វើ​បែប​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ច្រណែន និង​បញ្ចេញ​មតិ​​គ្រប់​គ្នា​ថា៖ "Shaofeng ពិត​ជា​ស្រឡាញ់ Liying ខ្លាំង​។ ពួកគេ​ពិត​ជា​ផ្អែមល្ហែម​នឹង​គ្នា​ណាស់"៕

ប្រភព៖ jaynestars ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់