• 2018-10-23 03:10:00
  • ជីវិតតារា

​ដល់​ម្លឹង! ​នាយ​ទុយ ​ផ្ដល់​ការ​ចង​ចាំ​ ស្ទើរ​បំភ្លេច​មិន​បាន ​ដល់​ អ៊ឹង និមល

  • 2018-10-23 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល​រាង​ខ្ពស់​ស្រ​លះ អ៊ឹង និមល​ ក្រៅ​ពី​ចាប់​អាជីព​ជា​តារា​សម្ដែង ​ចម្រៀង ពេល​នេះ ​កញ្ញា​ថែម​ទាំង​ចាប់​ឱកាស​ជា​ពិ​ធី​កា​រី​នី​ថែម​ទៀត​ផង។ ​ការងារ​ថ្មោង​ថ្មី​នេះ ​ត្រូវ​បាន​ កញ្ញា ​និមល​ បង្ហើប​ថា ​នាង​ទទួល​បាន​មេរៀន​ ស្ទើរ​បំភ្លេច​មិន​បាន​ឡើយ​ ពី​លោក អ៊ឹង រដ្ឋា ​ហៅ​នាយ ទុយ ដែល​ជា​ពិ​ធី​ករ​ល្បី​ម្នាក់។

​ តារា​អាយុ​២៧​ឆ្នាំ​រូប​នេះ ​បន្ត​ថា ​ត្បិត​មាន​ដុង​ខ្លះ​ៗ​លើ​អាជីព​សិល្បៈ ​តែ​បើ​និយាយ​ពី​ ការងារ​ជា​ពិធី​កា​រី​នី ​អាច​ចាត់​ទុក​ថា ​កញ្ញា​មាន​បទ​ពិសោធន៍​តិច​តួច។ ​ចំណែក ​លោក ទុយ​ វិញ ​ជា​ពិ​ធី​ករ​យូរ​ឆ្នាំ​មក​ហើយ និង​ទទួល​បាន​ការ​ស្ងើច​សរសើរ​​ពី​ទស្សនិកជន​ទៀត​ផង។ តែ​ទោះ​យ៉ាង​ណា ​កញ្ញា​សប្បាយ​ចិត្ត និង​ទទួល​បាន​ការ​ណែនាំ​ពី​លោក​ទុយ អោយ​ចេះ​របៀប​និយាយ​យ៉ាង​ណា​ ឲ្យ​ទស្សនិកជន​ស្ដាប់​មិន​ធុញ​ទ្រាន់។

លើស​ពី​នេះ លោក​ទុយ​ បាន​បង្រៀន​ថា មិន​ចាំ​បាច់​និយាយ​តាម​ប៉ា​រូ​​ដែល​គេ​ឲ្យ​ច្រើន​ពេក​នោះ​ទេ​ ត្រូវ​ចេះ​បង្កើត​ឃ្លា​និយាយ​ដោយ​ខ្លួន​ឯង​ដោយ​វ័យ​ឆ្លាត ។ ជួន​កាល​ ​​ឃើញ​ទិដ្ឋភាព​អ្វី​ប្លែក​ក្នុង​ព្រឹត្តិការណ៍​នោះ ​អាច​លើក​មក​និយាយ​ ​​បូក​រួម​ទាំង​ចេះ​កំ​ប្លែង​ខ្លះ​ៗ ​ក៏​ល្អ​ដែរ ហើយ​ត្រូវ​​និយាយ​តាម​បែប​ធម្មជាតិ ទើប​ទស្សនិកជន​ស្លុង​អារម្មណ៍​ ជក់​ចិត្ត​ មិន​ធុញ​ទ្រាន់។ តាម​ពិត កញ្ញា និមល​ ត្រូវ​ជា​ប្អូន​ស្រី របស់​ពិ​ធី​ករ​ល្បី​ឈ្មោះ​រូប​នេះ ​ហើយ​កញ្ញា ​កំពុង​ត្រង​ត្រាប់​ស្ដាប់​តាម​ដំបូន្មាន​ពី​សាច់​ញាតិ គឺ​លោក ទុយ បូក​រួម​ទាំង មើល​តាម​រៀម​ច្បង​បន្ថែម។​​​​​

​កញ្ញា និមល​ បាន​ក្លាយ​ជា​ពិធី​កា​រី​នី​ក្នុង​កម្មវិធី ​"អាណាចក្រ​នារី" របស់​ស្ថានីយ​ទូរទស្សន៍​មួយ ហើយ​កញ្ញា​ជឿជាក់​ថា ខ្លួន​អាច​នឹង​វិវត្តន៍​ជា​ពិធី​កា​រី​នី​មាន​វិជ្ជាជីវៈ​ម្នាក់៕​​

អត្ថបទ៖ លឹម សុនា

មតិយោបល់