• 2018-10-22 12:04:33
  • ស្ទីលតារា

ប្លែក​ភ្នែក! វីដេអូ Prank នៅ​ខ្មែរ រាំ​សារ៉ាវ៉ាន់​តាម​ភ្លើង​ស្ដុប សូម្បី​ប៉ូលិស​ចរាចរណ៍ ក៏​ទប់​សំណើច​មិន​ជាប់

  • 2018-10-22 12:04:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ មាន​ការ​ប្រទះ​វីដេអូ Prank មួយ​ធ្វើ​ឲ្យ​យុវជន​ខ្មែរ លេច​លើ​យូធូប ដោយ​ពួក​គេ​រាំ​គ្នា​ទៅ​រាំ​ចង្វាក់​សារ៉ាវ៉ាន់​នៅ​តាម​ភ្លើង​ស្តុប​នានា​ក្នុង​រាជធានី ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ ធ្វើ​ឲ្យ​ផ្ទុះ​សំណើច​ហួស​ចិត្ត សូម្បី​តែ​ប៉ូលិស​ចរាចរណ៍ ដែល​ឃើញ ក៏​ទប់​សំណើច​មិន​ជាប់​ដែរ។

វីដេអូ​ប្រភេទ​នេះ ធ្លាប់​តែ​មាន​បរទេស ឥឡូវ​ស្រាប់​តែ​មក​ដល់​ខ្មែរ។ យ៉ាង​ណា មិន​ទាន់​ដឹង​ថា យុវជន​ពីរ​រូប​ក្នុង​វីដេអូ មាន​ឈ្មោះ​អ្វី​នោះ​ឡើយ។​ប៉ុន្តែ​វីដេអូ​ត្រូវ​បាន​បង្ហោះ​ដោយ​ឆាណែល​ឈ្មោះ Dimong Vlog។ ជាមួយ​គ្នា ក៏​មិន​ទាន់​ដឹង​ថា វីដេអូ​ពេញ​និយម​នៅ​បរទេស​នេះ មាន​ចេតនា​ឆ្លុះ​បង្ហាញ​អ្វី ឬ​ក៏​អប់​រំ​អ្វី​ពី​សង្គម ក៏​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​ដែរ។ ប៉ុន្តែ​ម្ចាស់​ឆាណែល បញ្ជាក់​ថា វីដេអូ​នេះ ពួក​គេ​ធ្វើ​ដើម្បី​ចូល​រួម​ប្រឡង​ក្នុង​កម្មវិធី "Yes Youtube Star" ដែល​ទើប​មាន​លើក​ដំបូង​នៅ​កម្ពុជា!

អ្នក​ដំណើរ​ភាគ​ច្រើន ចាប់​ផ្ដើម​ធ្វើ​មុខ​ងឿង​ឆ្ងល់ ក្រោយ​ឃើញ​សកម្មភាព​របស់​យុវជន​ទាំង​ពីរ ហើយ​អ្នក​ខ្លះ ក្នុង​នោះ​មាន​ទាំង​ប៉ូលិស​ចរាចរណ៍​ផង ក៏​ផ្ទុះ​សំណើច...តោះ ទស្សនា​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់