• 2018-10-23 02:08:45
  • ព័ត៌មាន

ប៉ូលិស​បាន​ចេញ​ដីកា​ចាប់​ខ្លួន អតីត​មិត្ត​ប្រុស Goo Hara

  • 2018-10-23 02:08:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទី​បំផុត ប៉ូលិស​បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក Choi Jong Bum ដែល​ត្រូវ​ជា​អតីត​មិត្ត​ប្រុស​របស់​តារា​ចម្រៀង Goo Hara។

នៅ​ថ្ងៃ​ទី ២២ ខែ​តុលា​នេះ ប៉ុស្តិ៍​ប៉ូលិស​ស្រុក​ Gangnam បាន​ប្រកាស​ថា៖ "​នៅ​ថ្ងៃ​ទី ១៩ ពួក​យើង​បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក Choi ពី​បទ​គំរាមកំហែង រំលោភបំពាន និង​បង្ខិតបង្ខំ ហើយ​ដីកា​នោះ​ដែរ ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​ព្រះរាជអាជ្ញា​​កណ្ដាល​ស្រុក​នៃ​ទីក្រុង Seoul នៅ​ថ្ងៃ​នេះ"។

លោក Choi ត្រូវ​បាន​ជាប់​ចោទ​ពី​បទ​រំលោភបំពាន និង​គំរាម​កំហែង Hara ជាមួយ​វីដេអូ​សម្ងាត់​​របស់​ពួកគេ។ នៅ​ថ្ងៃ​ទី ០២ ខែ​តុលា ក្រុម​ប៉ូលិស​ក៏​បាន​ឆែកឆេរ​ផ្ទះ​របស់​លោក ហើយ​ក៏​បាន​ទាញ​យក​​ប្រព័ន្ធ​អេឡិចត្រូនិក​របស់​លោក​ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​បន្ត។ នៅ​ថ្ងៃ​ទី ១៧ ក្នុង​ខែ​ដដែល ទាំង Goo Hara និង​អតីត​មិត្ត​ប្រុស​របស់​នាង ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ដើម្បី​សួរ​ចម្លើយ។ គួរ​បញ្ជាក់​ដែរ​ថា រហូត​មក​ទល់​បច្ចុប្បន្ន​នេះ បញ្ហា​រវាង​ពួកគេ​ទាំង​២​នាក់ កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​បន្ត​នៅ​ឡើយ៕​​​​

ប្រភព៖ Allkpop ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់