• 2018-10-23 02:38:30
  • ចម្រៀង

RM បញ្ចេញ​បញ្ជី​ចម្រៀង "Mono” និង MV បទ "Forever Rain” ជា​ផ្លូវការ

  • 2018-10-23 02:38:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា​នេះ តារា​ចម្រៀង RM បាន​បញ្ចេញ​បញ្ជី​បទ​ចម្រៀង "Mono” របស់​លោក​ជា​ផ្លូវ​ការ។

ក្នុង​បញ្ជី​ចម្រៀង​នោះ​ដែរ មាន​បទ​ចម្រៀង​ចំនួន ៧ បទ រួម​មាន​បទ "Tokyo”, “Seoul”, “Moonchild”, “Badbye”, “Dislocated”, “Pass By” និង "Forever Rain”។ ការ​ចេញ​​បញ្ជី​បទ​ចម្រៀង​ទោល​ថ្មី​នេះ​ដែរ ក៏​អម​ជាមួយ​គ្នា​ដោយ​វីដេអូ​បែប​គំនូរជីវចល​របស់​​បទ​ចម្រៀង​​ថ្មី "Forever Rain” មក​ជាមួយ​គ្នា​ផង​ដែរ។ បទ​ចម្រៀង​មួយ​បទ​នេះ​ដែរ គឺ​ច្រៀង​ជា​លក្ខណៈ​រ៉េប ប៉ុន្តែ​ពោរពេញ​ដោយ​អារម្មណ៍​មនោសញ្ចេតនា​ស៊ី​ជម្រៅ។

គួរ​បញ្ជាក់​ដែរ​ថា បញ្ជី​បទ​ចម្រៀង "Mono” គឺ​ប្រិយមិត្ត​អាច​ទាញ​យក​បាន​លើ​កម្មវិធី SoundCloud, Spotify,iTunes,Mediafire, និង Dropbox៕

ទស្សនា​វីដេអូ​បទ "Forever Rain” ខាង​ក្រោម​នេះ៖​

ប្រភព៖ Allkpop ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់