• 2018-10-23 04:03:58
  • ព័ត៌មាន

មាន​ចិញ្ចើម​ដ៏​គួរ​ឲ្យ​ទាក់ទាញ តែ Cara បែរ​ជា​ធ្លាប់​ស្អប់​​វា​ទៅ​វិញ

  • 2018-10-23 04:03:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល និង​សម្ដែង Cara Delevingne ត្រូវ​បាន​គ្រប់​គ្នា​ស្គាល់​ច្បាស់ ដោយ​សារ​តែ​ចិញ្ចើម​ក្រាស់​ដ៏​គួរ​ឲ្យ​ទាក់ទាញ​របស់​នាង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តារា​ស្រី​រូប​នេះ​បាន​បង្ហាញ​ប្រាប់​ថា នាង​ធ្លាប់​ស្អប់​ចិញ្ចើម​របស់​នាង​ខ្លាំង​ជាង​គេ កាល​នៅ​ពី​ក្មេង។

ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទស្សនាវដ្ដី InStyle តារា​សម្ដែង​ស្រី​វ័យ ២៦ ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា៖ "ខ្ញុំ​ពិត​ជា​ស្អប់​ចិញ្ចើម​របស់​ខ្ញុំ​ណាស់ ប៉ុន្តែ​ម្ដាយ​របស់​ខ្ញុំ​តែង​តែ​ប្រាប់​ខ្ញុំ​ថា វា​ជា​ចំណុច​ទាក់ទាញ​បំផុត​លើ​ខ្លួន​ខ្ញុំ។ ពេល​នោះ​ខ្ញុំ​ហួស​ចិត្ត ហើយ​និយាយ​ថា ពួកវា​មើល​ទៅ​ដូច​ឈ្លើង​យក្ស​ទំ​លើ​មុខ​ខ្ញុំ​អ៊ីចឹង ហើយ​ម៉ាក់​បែរ​គិត​ថា វា​ជា​ចំណុច​ទាក់ទាញ​របស់​ខ្ញុំ?”

តួអង្គ​ក្នុង​រឿង "Suicide Squad” រូប​នេះ​បាន​បន្ត​ទៀត​ថា៖ "ខ្ញុំ​ចង់​បាន​ចិញ្ចើម​តូច​ស្ដើង ហើយ​ខ្ញុំ​តែង​តែ​កោរ​វា​រហូត។" ក្រោយ​មក រូប​នាង ក៏​បាន​ចាប់​ផ្ដើម​ស្គាល់​អ្វី​ជា "រូប​សម្រស់​ពិត​ប្រាកដ"។ នាង​បាន​បន្ថែម​ថា៖ "ខ្ញុំ​មិន​យល់​សោះ​ថា ហេតុ​អ្វី​មនុស្ស​ស្រី​ចាំបាច់​ខ្វល់​ពី​រូប​សម្រស់​​ខ្លាំង​បែប​នេះ។ ខ្ញុំ​មិន​ពេញ​ចិត្ត​ និង​សរសើរ​ចិញ្ចើម​របស់​ខ្ញុំ​ទាល់​តែ​សោះ រហូត​មនុស្ស​គ្រប់​គ្នា​សរសើរ​វា​ចំពោះ​មុខ​ខ្ញុំ"៕

ប្រភព៖ Asiaone ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់