• 2018-10-23 06:12:00
  • ព័ត៌មាន

យុវជន​សង្ហា​វ័យ​ក្មេង ​ត្រៀម​តំណាង​កម្ពុជាប្រកួត​​លើ​ឆាក​អន្តរជាតិ Mister Universe Ambassador

  • 2018-10-23 06:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កម្ពុជា ​ត្រៀម​នឹង​បញ្ជូន​បេក្ខភាព​​យុវជន​ម្នាក់​​ដើម្បី​ទៅ​ប្រលង​ប្រជែង ជាមួយ​បេក្ខភាព​បុរស​​ច្រើន​រូប​មក​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ ក្នុង​កម្មវិធី Mister Universe Ambassador 2018 ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទី​ក្រុង JAIPUR ​​ប្រទេស​ឥណ្ឌា ។

បើ​តាម Team Cambodia Page ​យុវជន​​រូប​នេះ មាន​ឈ្មោះ​ថា ជា ឃៀង​ឆែ​​​ មាន​ឈ្មោះ​ហៅ​ក្រៅ​ថា Joey កម្ពស់ 1.83 cm ទម្ងន់ ៧៨ គីឡូក្រាម។ លោក​មាន​មុខ​មាត់​ស្រស់​សង្ហា ​ព្រម​ទាំង​អត្តចរិត​រួស​រាយ​រាក់​ទាក់​ ត្រៀម​បង្ហាញ​ខ្លួន​លើ​ឆាក​អន្តរជាតិ​ក្នុង​កម្មវិធី​ខាង​លើ​ ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ ។

​​កម្ពុជា​បាន​ខក​ខាន​ជា​ច្រើន​ឆ្នាំ​ ក្នុង​ការ​បញ្ជូន​បេក្ខភាព​ទៅ​ចូល​​រួម​ប្រកូត​កម្ម​វិធី Mister Universe Ambassador តាំង​ពី​ឆ្នាំ​២០១៥ ​ដែល​មាន​បេក្ខភាព​ លោក ឃិត មាស​ឧស្សាហ៍ ​ហៅ អែត​វីន ​ចូល​រួម​។​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់