• 2018-10-24 08:56:00
  • ព័ត៌មាន

ទីបំផុត TWICE រួច​ខ្លួនពីបម្រាមរបស់​ JYP ដោយ​អាច​មាន​ស្នេហាដោយ​សេរី

  • 2018-10-24 08:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករ​របស់​ TWICE គឺ​លោក​ Park Jin Young បាន​ទម្លាយ​រឿង​ពិត​មួយ​ ពេល​បង្ហាញ​ខ្លួន​លើ​ទូរទស្សន៍​ Section TV ទាក់ទង​ក្រុម​ចម្រៀង​មួយ​នេះ។

JYP បាន​និយាយ​ថា​ TWICE បាន​ឆ្លង​កាត់​បម្រាម​មាន​ស្នេហា​ដោយ​ជោគជ័យ​ហើយ ក្រោយ​ជាប់​បម្រាម​នេះ​រយៈ​ពេល​ ៣​ឆ្នាំ ពោល​ចាប់​តាំង​ពី​ចូល​សិល្បៈ​ដំបូង។ តារា​ប្រុស​ និង​ជា​ម្ចាស់​ផលិតកម្ម​ JYP រូបនេះ​ថែម​ទាំង​បញ្ជាក់​ទៀត​ថា​ ខ្លួន​នឹង​ប៉ាវ​អាហារ​ពេល​ល្ងាច​មិត្តប្រុស​របស់​ TWICE ប្រសិន​អ្នកណា​ក្លាហាន​ណែនាំឲ្យ​លោក​ស្គាល់។

ស្របពេល​ TWICE ធ្វើ​ពិធី​អបអរសាទរ​ខួប​គម្រប់​ ៣​ឆ្នាំ​របស់​ក្រុម​នៅ​ថ្ងៃ​ទី​ ២០ ខែ​តុលា មាន​ន័យ​ថា​សមាជិក​ទាំង​អស់​ មាន​សិទ្ធិ​អាច​មាន​ស្នេហា​ដោយ​សេរី​ គ្មាន​ការ​លាក់លៀម​ ឬ​ហាមឃាត់​ឡើយ៕

ប្រភព៖ nextshark ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់