• 2018-10-25 02:29:18
  • ព័ត៌មាន

តុលាការសម្រេច​ច្រានចោល​ ប្រតិបត្តិការចាប់ខ្លួនអតីតសង្សារ​របស់ Hara

  • 2018-10-25 02:29:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ជួប​ប្រទះ​នូវ​រឿង​រ៉ាវ​ឈឺក្បាល​ ជាមួយ​សង្សារ​ដែល​ជា​តារា​ចម្រៀង​ Goo Hara មួយ​រយៈ​មក​ គ្រប់​គ្នា​នាំគ្នា​សន្និដ្ឋាន​ថា​លោក​ Choi Jongbeom នឹង​ត្រូវ​ជាប់​ទោស​ចៀសមិនផុត​ឡើយ ប៉ុន្តែ​គ្រប់​យ៉ាង​ខុស​ទាំង​ស្រុង។

កាល​ពី​ថ្ងៃ​ទី ២៤ ខែ​តុលាដីការ​ចាប់​ខ្លួន​ Choi Jongbeom អតីត​សង្សារ​របស់​ Hara ទាក់ទង​នឹង​ករណី​ហិង្សា​ ត្រូវ​បាន​ច្រានចោល ក្រោយ​តុលាការ​ Lee Eonhak ដែល​ទទួល​ដោះស្រាយ​រឿង​ក្ដី​នេះ​បាន​បដិសេធ​ការ​ស្នើសុំ​នោះ។ តុលា​ការ​រូបនេះ​បាន​និយាយ​ថា៖ "ការ​ចោទ​ប្រកាន់​ Choi Jongbeom គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ពិនិត្រ​ឃើញ​ស្នាម​របួស​លើ​មុខ​ធ្ងន់ធ្ងរ​ដែល​​ប៉ះពាល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​លោក។ ហេតុ​នេះ​ហើយ​ទើប​ធ្វើ​លោក​កាន់​តែ​ក្ដៅ​ក្រហាយ​ ហើយ​និយាយ​ថា​​លោក​នឹង​ទម្លាយ​ព័ត៌មាន​មួយ​ចំនួន​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ”។

ដោយឡែក ​តុលាការ​ក៏បានបន្ត​ទៀត​ថា គ្មាន​អ្វី​​ដែល​បែកធ្លាយទៅកាន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ឬ​ត្រូវ​បាន​ធ្លាក់ដល់ដៃ​ជន​ទី ៣​នោះ​ទេ។ វា​ពិបាក​ក្នុង​ការបញ្ជាក់​ហេតុផល​ចាំបាច់​ដែល​នាំឲ្យ​ចាប់​ខ្លួន​លោក​ណាស់។

សំណើ​ស្នើ​សុំ​ឃាត់​ខ្លួន​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ Choi Jongbeom ​ទាក់ទង​ទៅ​នឹង​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ និង​បង្ហាញ​ថា​លោក​បាន​ថតវីដេអូសិច​ជាមួយ Goo Hara។ លោក​ ក៏​បាន​ផ្ញើ​វីដេអូ​នោះ​ទៅ​Hara ដែរ។ ចំពោះករណី​នេះ Choi Jongbeom បាន​អះអាង​ថា​អំពើ​ហិង្សា​នេះ​ ចេញ​ពី​ភាគី​ម្ខាង​ទាំង​ស្រុង​ទេ ស្រប​ពេល Goo Hara និយាយថាវា​កើត​ឡើង​ទាំង​សង្ខាង៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់