• 2018-10-28 08:00:00
  • ភាពយន្ត

ផលិតករ LD ប្រាប់​ពី​ភាព​ជោគជ័យ​ក្នុង​វិស័យ​ភាពយន្ត​តាំង​ពី​រឿង «អាប​ពាក់​មួក​សុវត្ថិភាព»

  • 2018-10-28 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក លៀក លីដា ជា​ផលិតករ​ខ្មែរ​មួយ​រូប​ដែល​ជោគជ័យ​ខ្លាំង​ក្នុង​វិស័យភាពយន្ត ថែមទាំង​ផលិត​ភាពយន្ត​ខ្នាត​ធំ​មិន​តិច​ជាង ២០ ចំណង​ហើយ​ទេ​រយៈ​ពេល​ជាង ១០ឆ្នាំ ក្នុង​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា​។

តាម​ការ​រៀបរាប់​របស់ លីដា ក្នុង​វីដេអូ​សម្ភាស​ជាមួយ Sabay ផលិតករ​ភាពយន្ត​រូប​នេះ ប្រលូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​ផ្ដើម​ពី​អ្នក​កាត់​ត​វីដេអូ និង​ធ្លាប់​ទទួល​អាហារូបករណ៍​ទៅ​រៀន​ផ្នែក​ផលិត​ភាពយន្ត​នៅ​ប្រទេស​កូរ៉េខាងត្បូង តែ​លោកត្រូវ​ត្រឡប់​មក​វិញ​ក្នុង​រយៈ ៧ ថ្ងៃ​រស់នៅ​ក្រៅ​ប្រទេស​ ព្រោះ​តែ​មិន​អាច​សម្រប​នឹង​ការ​រស់នៅ​ក្រៅ​ស្រុក​បាន​។

ត្រឡប់​មក​ប្រទេស​វិញ​ភ្លាម លោក លីដា មាន​គំនិត​ផលិត​វីដេអូ​ភាពយន្ត​ដោយ​ចិត្ត​ពុះ​កញ្ជ្រោល​ និង​ក្តី​ស្រលាញ់​ពេញចិត្ត​ ដោយ​រឿង​ដំបូងដែលជោគជ័យ​បំផុត​របស់​លោក គឺ​រឿង​ «អាប​ពាក់​មួក​សុវត្ថិភាព»។ រឿងនេះរក​ចំណូល​ច្រើន​លើស​ពី​ការ​រំពឹង​ទុក រហូត​បណ្ដាល​ឱ្យ​ផលិតកម្ម​កាន់​តែ​រីក​ចម្រើន ព្រមទាំង​ផលិត​ភាពយន្ត​បែប​ភ័យ​រន្ធត់ កំប្លែង ជា​បន្ទាប់​ៗ​រហូត​មក​ដល់​បច្ចុប្បន្ន​។

ផលិតករ​ LD ក៏​កាន់​ពង្រីក​ទីផ្សារ និង​ពង្រឹង​គុណភាព​ភាពយន្ត​របស់​ខ្លួន ហើយ​បង្កើន​ការ​ផលិត​ បើ​ទោះ​ជា​មាន​បញ្ហា​ក្នុង​វិស័យ​ភាពយន្ត​ជា​ច្រើន​បាន​កំពុង​កើតឡើង ​និង​មិនទាន់​អាច​ដោះស្រាយ​ តួ​យ៉ាង​ដូច​ជា​រឿង​ ពន្ធ​អារក​ រឿងរ៉ាវ​ទាក់ទង​នឹង​ការ​នាំ​ចូល​ភាពយន្ត​បរទេស​យ៉ាង​សន្ធឹកសន្ធាប់​នា​ពេល​បច្ចុប្បន្ន។

ចង់ដឹងកាន់តែច្បាស់ពីការកកើតនៃផលិតកម្ម LD Picture ប្រិយមិត្តអាចទស្សនាវីដេអូសម្ភាសរបស់លោក លៀក លីដា និង Sabay ខាងក្រោម៖

អត្ថបទ៖ Sunny

មតិយោបល់