• 2018-10-30 06:43:56
  • ព័ត៌មាន

សម្ពោធសាខាថ្មីម្តងទាំង រុន ស៊ីរ៉ា គ្រូហើយនិងសិស្ស​សាលានេះ​ព្រួត​គ្នា​ប្រគំតន្រ្តី​ ស្តាប់​ហើយ​ស្បើយអារម្មណ៍

  • 2018-10-30 06:43:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ដំណើរ​នៅខ្មែរ​តាំង​ពី​ឆ្នាំ ២០១៤ មកដល់​ពេលនេះ​ក្រុមហ៊ុន SoundsKool ​បាន​សម្ពោធ​សាខា​សាលា​រៀន​ដូរ្យតន្ត្រី និង​ហាង​លក់​ឧបករណ៍​តន្ត្រី​ថ្មី​របស់​ខ្លួន​នៅ​ចំ​កណ្តាល​ផ្សារ​ទួល​ទំ​ពូ​ងកាល​ពី​ថ្ងៃ ២៧ តុលា។

ពិសេស​ជាង​នេះក៏​មាន​ការសម្តែង​ពី​តារា​ច​ម្រៀ​ង Original Song កញ្ញា រ៉ុន ស៊ីរ៉ា និង​ការសម្តែង​យ៉ាង​ប៉ិន​ប្រស​ប់ និង​ពេញ​ដោយ​ទេពកោសល្យ របស់​លោកគ្រូ​អ្នកគ្រូ និង​ក្រុម​សិស្ស​របស់ SoundsKool ព្រម​ទាំង​មាន​ការ​លេង​កម្សាន្ត និង​ការចាប់រ​ង្វាន់​ផងដែរ​។

វត្តមាន​សាខាថ្មី​នេះ​ស្ថិតនៅ​ផ្លូវ ១៣៥ កែង​ផ្លូវ ៤៥៦ សង្កាត់​ទួល​ទំពូង ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។ ​ការបើក​សម្ពោធ​ មាន​ការចូលរួ​មយ៉ា​ង​ច្រើន​កុះ​ករពី​ភ្ញៀ​វ​កិ​ត្តិ​យស ជាពិសេស​អាណាព្យាបាល និង​ប្អូនៗ​កុមារ​ដែល​ចូលចិត្ត និង​ស្រលាញ់​ផ្នែក​ដូរ្យតន្ត្រី​។ ក្នុងឱកាស​នោះ​ក៏​មានការ​ទទួល​ស្វា​គមន៍​យ៉ាង​កក់ក្តៅ​ដល់​ភ្ញៀ​វ​កិ​ត្តិ​យស​ ដែល​ចូលរួម​ដោយ​មាន​ការផ្តល់ជូន​នូ​វ​អាហារ និង​ភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ និង​ការធ្វើ​បទ​បង្ហាញ ព្រម​ទាំង​អនុញ្ញាត​ឲ្យ​ភ្ញៀវ​កិ​ត្តិ​យស​ទាំងអស់​ដើរ​ទស្សនា​ហាង​លក់​ឧបករណ៍​តន្ត្រី​ផងដែរ​។

ក្នុង​ថ្ងៃ​បើកសម្ពោធ​នេះ​ផងដែរ នាយក​គ្រប់​គ្រង​ក្រុមហ៊ុន SoundsKool លោក ហ្កា​ប៊ី ហ្វា​ចា (Gabi Faja) បាន​ឱ្យដឹង​ថា៖ "​យើង​ពិតជា​រំភើ​បណាស់​ដែល​បាន​នាំយក SoundsKool ទៅ​ទួល​ទំពូង​។ បេសកកម្ម​របស់​យើង​គឺ ដើម្បី​បម្រើ​អារម្មណ៍ និង​ធ្វើ​ឲ្យ​មាន​ការ​រួបរួមគ្នា​តាម​រយៈ​តន្ត្រី​"។

ជាមួយគ្នា​នេះ​ផងដែរ កញ្ញា អេ​វី អេវែ​នស៍ (Evie Evans) អ្នកសម្របសម្រួល​កម្មវិធី​SoundsKool ក៏​បាន​ឱ្យ​ដឹង​ផងដែ​រថា៖ "​ការ​អប់​រំមុខ​វិជ្ជា​ដូរ្យតន្ត្រី​កំ​ពុង​តែ​កើនឡើង និង​ចាប់អារម្មណ៍​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​តាម​រយៈ SoundsKool ខ្ញុំ​នឹង​អាច​រួម​ចំ​ណែ​ក​ជួយ​ដល់​សិល្បករ​ជំ​នា​ន់​ក្រោយ​។ ខ្ញុំ​ពិតជា​ទន្ទឹ​ង​រង់ចាំ​ដើម្បី​ណែនាំ​កម្មវិធី​ថ្មី​របស់​យើង​ទៅ​ឱ្យ​អាណាព្យាបាល និង​កូនៗ​របស់​ពួកគាត់​នៅ​ថ្ងៃ​ខាងមុខ​"​។​

ឆ្នាំ​២០១៨​ នេះ SoundsKool បាន​នឹង​កំពុង​ពង្រី​ក​ខ្លួន​ជាច្រើន​ទីតាំងនៅ​រាជធានី​ភ្នំ​ពេញ និង​ខេត្តសៀមរាប​ ព្រម​ទាំង​បាន​នាំមុខគេ​ក្នុង​ការ​លក់រាយ​ឧបករណ៍​តន្ត្រី​ម៉ាក​ល្បីៗ​ដូចជា ហ្វេ​ន​ឌ័​រ (Fender) រ៉ូលេ​ន​ដ៍ (Roland) អេ​រៀ (Aria) ខន​ន៍​-​សេល​ម័​រ (Conn-Selmer)​ជាដើម ហើយ SoundsKool ក៏​ជា​សាលា​អប់​រំ​ផ្នែកត​ន្ត្រី​ដែល​ឈានមុខ​គេ​នៅ​កម្ពុជា ​ដែល​ទទួលបាន​វិ​ញ្ញាប​ន​ប័​ត្រ​ថ្នាក់​អន្តរជាតិ​ផងដែរ​។

ព័ត៌មាន​បន្ថែមទា​ក់ទង​នឹង​កម្មវិធី​សម្ពោធ​នេះ សូម​ទា​ក់ទង​៖

  • កញ្ញា គី ម៉េង​ហៀ​ង តាម​រយៈ​ទូរ​សព្ទ​លេខ 010 53 12 12
  • អ៊ី​ម៉ែ​ល heang@soundskool.asia​
  • ​គេហ​ទំព័រ http://soundskool.asia
  • ឬ​ទំព័រ​ហ្វេក​ប៊ុ​ក Soundskool Music Cambodia

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់