• 2018-10-31 23:30:00
  • ព័ត៌មាន

កូនខ្មែរកាត់បារាំង Marianne Clais រៀបរាប់ពីអារម្មណ៍គ្រងឈុតអប្សរា ច្នៃដោយ លោក រ៉េមមី ហូ

  • 2018-10-31 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marianne Clais វ័យទើបតែជាង ១៤ ឆ្នាំ បានធ្វើឱ្យបរទេស និងអ្នកគាំទ្រស្នាដៃច្នៃម៉ូដនៅកម្ពុជា មានការភ្ញាក់ផ្អើលចំពោះរូបសម្ភស្ស ដ៏ស្រស់សោភា ពេលគ្រងមកុដ និងឈុតអប្សរា​ដែលច្នៃម៉ូដដោយលោក រ៉េមមី ហូ អ្នកច្នៃម៉ូដ ដែលមានបទពិសោធច្នៃម៉ូដស្បែកជើងឱ្យ តារាល្បីអន្តរជាតិ​ Justin Bieber។

កញ្ញា Marianne Clais

ក្នុងបទសម្ភាស៍ជាមួយ Sabay កញ្ញា Marianne Clais ប្រាប់ពីអារម្មណ៍រំភើប និងកោតសរសើរស្នាដៃសិល្បៈច្នៃម៉ូដ របស់លោក រ៉េមមី ហូ ពិសេសឈុតបែបខ្មែរ ដោយខ្លួននឹងស្មានមិនដល់ថារចនាម៉ូដខ្មែរទាក់ទាញ​អន្តរជាតិច្រើនយ៉ាងនេះ។ ក្រោយចប់កម្មវិធីបង្ហាញម៉ូដ នាសហរដ្ឋអាមេរិក កញ្ញា Marianne Clais ទទួលបានការស្វាគមន៍រាប់អានយ៉ាងច្រើនពីបរទេស និងខ្មែរនៅអាមេរិក។

រូបភាព Fashion របស់ Marianne Clais

គ្រប់គ្នាឱ្យតម្លៃសិល្បៈរប្បធម៌របស់ខ្មែរ លើឆាកអន្តរជាតិ នេះជាអ្វីដែលជម្រុញលើកទឹកចិត្តដល់តារាម៉ូដែលវ័យក្មេងម្នាក់នេះជាខ្លាំង។ Marianne Clais បន្តថា ភាពទទួលស្គាល់នៅលើឆាកនោះ គឺជាអ្វីដែលលើកទឹកចិត្ត វាធ្វើឱ្យរូបនាងដឹងថានាងកំពុងធ្វើការងារមួយលើកតម្លៃប្រទេសជាតិកំណើតរបស់ខ្លួន។

លោក រ៉េមមី ហូ

រីឯលោក រេមី ក៏កោតសរសើរការខិតខំរបស់ Marianne Clais ទោះជាមានអាយុវ័យក្មេងក៏ពិតមែន តែនាងធ្វើបានល្អបំផុត នាងធ្វើឱ្យលោកទុកចិត្ត ហើយលោកក៏សូមអរគុណដល់អាណាព្យាបាល ឪពុកម្តាយរបស់ Marianne Clais ដែលទុកចិត្តរូបលោកនាំនាងដើរម៉ូដដល់ទឹកដីអាមេរិក។ ជាការបន្ទាប់ទៅទៀត លោក រេមី នឹងបន្តនាំស្នាដៃថ្មីៗ ពិសេសលោកនឹងនាំ Marianne Clais ចូលក្នុងវិស័យភាពយន្តអន្តរជាតិថែមទៀតផង។ នេះបើតាមការស្រាយបញ្ជាក់របស់ លោក រ៉េមមី ក្នុងបទសម្ភាស៕

ប្រិយមិត្តអាចទស្សនាបទសម្ភាសខាងក្រោម រវាង Sabay ជាមួយ លោក កញ្ញា Marianne Clais និងលោក រ៉េមមី ហូខាងក្រោម៖

អត្ថបទ៖ Sunny

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី