• 2018-11-02 10:50:27
  • ព័ត៌មាន

តារាទាំងនេះនឹងលេចមុខនៅថ្ងៃបើកការប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់ពិភពលោក LOL ឆ្នាំ ២០១៨

  • 2018-11-02 10:50:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ League Of Legends World Championship វគ្គ​ផ្ដាច់​ព្រ័ត្រ​ប្រចាំ​ឆ្នាំ ២០១៨ នឹង​ចាប់​ផ្ដើម​នៅ​ក្នុង​ទី​ក្រុង​ Incheon ប្រទេស​កូរ៉េ​ខាង​ត្បូង ថ្ងៃ​ទី​ ០៣ ខែវិច្ឆិកា​ ជាមួយ​ការ​បង្ហាញ​ជូន​ពិសេស​ ដោយ​មាន​ការ​សម្ដែង​ជាពិសេស​ពី​តារាៗ​ជា​ច្រើន​ទាំង​ក្នុង​តំបន់​អាស៊ី និង​ប៉ែក​អឺរ៉ុប។

តារា​ដែល​នឹង​ចូលរួម​ក្នុង​កម្មវិធី​នឹង​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នា​ថ្ងៃ​បញ្ចប់​នេះ​ រឹត​តែ​អស្ចារ្យ​ ជាពិសេស​ការ​សម្ដែង​បទ​ "RISE” រួម​គ្នា​ពី​ក្រុម​ចម្រៀងអាមេរិក​ The Glitch Mob, DJ Mako, ក្រុម The Word Alive និង​តារាចម្រៀង​កូរ៉េ Bobby (ក្រុម iKON)។

The Glitch Mob
DJ Mako
The Word Alive
Bobby (ក្រុម iKON)

ក្នុង​នោះ​ដែរ ក៏​មាន​ទស្សនីយភាព​សម្ដែង​របស់​តារាចម្រៀង​ Madison Beer, Miyeon និង​តារាកូរ៉េ Miyeon និង Soyeon សមាជិក​ក្រុម (G)I-DLE ព្រមទាំងតារាអាមេរិក​ Jaira Burns។

សូម​បញ្ជាក់​ផងដែរថា​ ព្រឹត្តិការណ៍​ថ្ងៃ​ផ្ដាច់​ព្រ័ត្រ​ League Of Legends​ World Championship ក្នុង​ឆ្នាំ ២០១៨​នេះ​នឹង​ពោរពេញ​ទៅ​ដោយ​ទស្សនីយភាពអស្ចារ្យ​ មិន​ធ្លាប់​មាន​ពី​មុនមក៕

អត្ថបទ៖ យី សុធារី

មតិយោបល់