• 2018-11-05 05:09:01
  • ចម្រៀង

ខានចេញបទមនោសញ្ចេតនាជាង ១ឆ្នាំ វណ្ណ ចេស្តា បង្ហាញបទថ្មី កាន់តែជ្រាលជ្រៅ

  • 2018-11-05 05:09:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទថ្មី «មេឃស្រទំ» របស់តារាចម្រៀងវ័យក្មេង តស៊ូប្រលូកក្នុងវិស័យតន្រ្តីចម្រៀងដោយក្តីក្លាហាន វណ្ណ ចេស្តា ទើបតែចេញផ្សាយថ្មីនេះ ក្រោយបាត់សំឡេង និងបទចម្រៀងមនោសញ្ចេតនាចាក់ដោតជាង១ឆ្នាំ។

បទ «មេឃស្រទំ» នឹងនាំអារម្មណ៍ប្រិយមិត្តឱ្យយល់ពីអារម្មណ៍នឹកមួយដែលកវី វណ្ណ ចេស្តា បង្ហើរសំនៀងតាមសំណេរយ៉ាងរលូនជាមួយសាច់ភ្លេងថ្មីរណ្តំចិត្ត។ សម្រាប់គូរស្នេហ៍ដែលនៅឆ្ងាយពីគ្នាស្តាប់បទនេះហើយ ពិតជាចាក់ដោតអារម្មណ៍ ហើយមិនស្មានដល់ថា តារាចម្រៀងរូបនេះនិយាយត្រូវ​ចំជម្រៅចិត្តអ្នកម្ល៉េះ។

វណ្ណ ចេស្តា លើឆាកប្រគំតន្រ្តី One Night Only

ចេស្តា ក៏បាននិយាយលើឆាកប្រគំតន្រ្តី One Night Only ថានេះជាបទថ្មីរបស់ខ្លួនដែលព្យាយាមផលិតដើម្បីបំពេរអារម្មណ៍ប្រិយមិត្តអ្នកគាំទ្ររ ដោយសង្ឃឹមថានឹងទទួលបានការគាំទ្របន្ត និងសូមអរគុណដែលរង់ចាំស្តាប់បទចម្រៀងរបស់លោក ហើយក៏សុំទោសដែលទុកឱ្យរង់ចាំយូរ។

ចង់ដឹងច្បាស់ថាបទថ្មីនេះ ពីរោះយ៉ាងណា តោះទស្សនាវីដេអូចម្រៀងខាងក្រោម៖

អត្ថបទ៖ Sunny

មតិយោបល់