• 2018-11-05 05:00:00
  • ព័ត៌មាន

Maream ពី​អតីត​បេក្ខភាព Cambodia Got Talent ក្លាយ​ជា​តារា​ YouTube ស្រី​ដំបូង​នៅ​កម្ពុជា

  • 2018-11-05 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Maream Brown មាន​ឈ្មោះ​ពិត​ថា អាដាំ ម៉ារៀម ជា​កូន​កាត់​ខ្មែរ​ហ្គាណា បាន​ចាប់​ផ្ដើម​តាំង​ពី​បេក្ខភាព​ចូលរួម​កម្មវិធី Cambodia Got Talent រហូត​បាន​ក្លាយ​ជា​តារា​ YouTube នារី​ដំបូង​បង្អស់​នៅ​កម្ពុជា​ដែល​មាន​អ្នក​ចុច Subscribe ដល់​ទៅ​ជាង ២​ម៉ឺន​នាក់។

Maream តែង​ខ្លួន​ធ្វើ​ជា Nicki Minaj

ក្នុង​ឱកាស​ជួប​ជជែក​គ្នា​ជាមួយ​ Sabay ម៉ារៀម​ បាន​បញ្ជាក់​ថា​នាង​បាន​ចូលរួម​កម្មវិធី Cambodia Got Talent កាល​ពី​រដូវ​កាល​ពី​១​ ខណៈ​នោះ​នាង​ទើប​តែ​មាន​អាយុ​១៨​ឆ្នាំ។ បន្ទាប់​ពី​ចូលរួម​កម្មវិធី​នេះ ម៉ារៀម ក៏​បែក​គំនិត​ធ្វើ​ជា​វីដេអូ​ផ្សេងៗ​នៅ​លើ​បណ្ដាញ​សង្គម​ YouTube ដោយ​បង្ហាញ​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​នាង ដោយ​មិន​ខុស​ពី​តារា​ YouTube អន្តរជាតិ​ប៉ុន្មាន​ទេ។

ជុំ​វិញ​ការ​ធ្វើ​ជា​តារា​ YouTube តារា​រូប​នេះ​ចង់​ឲ្យ នារីៗ​ចូលរួម​ប្រឡូក​ក្នុង​វិស័យ​នេះ ព្រោះ​បច្ចុប្បន្ន​តារា​ YouTube នៅ​កម្ពុជា​ភាគ​ច្រើន​សុទ្ធ​តែ​ជា​បុរសៗ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក្នុង​ការ​ធ្វើ​វីដេអូ​នេះ ក៏​ត្រូវ​ជួប​ប្រទះ​នឹង​រឿង​រ៉ាវ​អ​វិជ្ជមាន​ខ្លះៗ​ដែរ ដូច្នេះ​ហើយ​ទើប​ ម៉ារៀម ណែនាំ​ថា​បើ​សិន​ជា​ចង់​ប្រឡូក​ក្នុង ការ​ផលិត​វីដេអូ​បែប​នេះ​ត្រូវ​តែ​ចិត្ត​ធ្ងន់​បន្តិច និង​ស្វែង​រក​នូវ​ការ​ជំរុញ​ទឹក​ចិត្ត​ពី​សំណាក់​អ្នក​គាំទ្រ។

ក្នុង​នាម​ជា Influencer មួយ​រូប ម៉ារៀម ក៏​ព្យាយាម​បង្ហាញ​ពី​បទ​ពិសោធន៍​ផ្សេងៗ ក៏​ដូច​ជា​បង្ហាញ​ពី​សកម្មភាព​កំប្លែងៗ​ និង​វិជ្ជមាន​ដើម្បី​ឲ្យ​អ្នក​ទស្សនា​វីដេអូ​របស់​នាង​មាន​អារម្មណ៍​ស្រស់​ស្រាយ។ ប៉ុន្តែ​ចំណុច​សំខាន់​បំផុត​ដែល តារា​សម្បុរ​ស្រអែម​រូប​នេះ​បាន​ផ្ដែផ្ដាំ​ថា ត្រូវ​តែ​ស្រលាញ់​ខ្លួន​ឯង​ មិន​ថា​ជា​ពណ៌​សម្បុរ​ខ្មៅ​ឬ​ស​ក៏​ដោយ​ ព្រោះ​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ស្រស់​ស្អាត​តាម​បែប​រៀងៗ​ខ្លួន។

បើ​ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ធារ៉ូ

មតិយោបល់