• 2018-11-05 09:51:02
  • ព័ត៌មាន

ចប់ហើយ! ផលិតកម្មប៉ែកអាមេរិក សម្រេច​ឈប់ធ្វើការជាមួយ CL ព្រោះ YG

  • 2018-11-05 09:51:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ព័ត៌មាន​ដែល​បាន​ផ្ទុះ​នៅ​ថ្ងៃ​នេះ​ បាន​ឲ្យ​ដឹង​ថា​ តារាចម្រៀង​កំពូល​ប្រចាំ​ K-Pop គឺ​ CL លែង​ជា​តារា​របស់​ផលិតកម្ម​ប៉ែក​អាមេរិក​ SB (Scooter Braun) Project ទៀត​ហើយ​ ដោយ​សារ​តែ​កុងត្រា​របស់​នាង​ជាមួយ​នឹង​ YG។

ជាមួយ​នឹង​ព័ត៌មាន​នេះ​ដដែល​ ធ្វើ​អ្នក​គាំទ្រ​មួយ​ចំនួន​មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង​ ព្រោះ​ស្រប​ពេល​ YG ហាក់​ព្រងើយ​កន្តើយ​នឹង​ CL យ៉ាង​ណា​ក៏​កេរ្តិ៍ឈ្មោះ​របស់​តារាស្រី​រូប​នេះ​នៅ​តែ​រីកសុសសាយ​ពេល​លេច​មុខ​នៅ​ប៉ែក​អាមេរិក​ ប៉ុន្តែ​គ្រប់​យ៉ាង​នៅ​ពេល​នេះ​បែរ​ជា​ត្រូវ​ផ្លាស់ប្ដូរ។ អ្នក​គាំទ្រ​ខ្លះ​ក៏​បាន​លើក​មតិ​ដែរ​ថា​ ដោយសារ​ SB និង​ YG មាន​ទស្សនៈ​ឃ្វាង​គ្នា។

មួយ​វិញ​ទៀត​ សម្រាប់​អាល់ប៊ុម​បរទេស​ដែល​ CL ខំ​ធ្វើ​នា​ពេល​កន្លង​មក​ក៏​ត្រូវមិន​ត្រូវ​បាន​ចេញ​ផ្សាយ​ដែរ ប្រសិន​គ្មាន​ការ​អនុញ្ញាតិ​របស់ YG៕

អត្ថបទ៖ យី សុធារី

មតិយោបល់