• 2018-11-08 04:55:00
  • ព័ត៌មាន

រំភើប​ជំនួស! CL តប​សាររបស់​អ្នក​គាំទ្រ​ខ្មែរម្នាក់​ ពេល​ឃើញរូបនេះ

  • 2018-11-08 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ភ្ញាក់​ផ្អើល​មួយ​ទៀត​ហើយ​បាន​កើត​ឡើង​ ក្រោយ​ពេល​ម្ចាស់​គណនី​ Twitter ម្នាក់​មាន​ឈ្មោះ​ dane បង្ហោះ​រូប​ធៀបការ​មិត្តភ័ក្ដិ​របស់​ខ្លួនដែល​ជា​អ្នក​គាំទ្រ​ CL។

CL

អម​ជាមួយ​រូប​នោះ​ dane បាន​សរសេរ​ជា​ភាសាអង់គ្លេស​ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរថា៖ "ខ្ញុំមាន​មិត្ត​ល្អ​ម្នាក់​ដែល​ជា​ GZB (អ្នក​គាំទ្រ​ CL) ហើយ​ឥឡូវ​នេះ​នាង​ជិត​រៀបការ​ឆាប់ៗហើយ​ អ៊ីចឹង​នាង​បានប្រើ​ស្លាក​សញ្ញា​ យក​អក្សរ​នៃ​ឈ្មោះ​គូស្នេហ៍​របស់​នាង​តែ​ម្ដង។ អបអរសាទរ​ដល់​មិត្តភ័ក្ដិ​ខ្ញុំ​ ដែល​ជិត​ក្លាយ​ជា​កូន​ក្រមុំឆាប់ៗនេះ”។ បន្ថែម​ពី​លើ​នេះ​ នាង​ក៏​បាន​ Tag ឲ្យ​ CL ទៀតផង។

អ្វី​ដែល​កាន់​តែ​រំភើប​ តារាចម្រៀង​ដ៏​ល្បី​ CL ក៏​បាន​តប​ខមមិន​នោះ​ ដោយសារ​សរសេរថា៖ "អបអរសាទរ​ gzb របស់​ខ្ញុំ”​។

វា​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ និង​ជា​រំភើប​ចិត្ត​សម្រាប់​គូស្នេហ៍​ទាំង​២ ដែល​បាន​ទទួល​ពាក្យ​ជូនពរ​ពី​កំពូល​តារា​ក្នុង​ដួង​ចិត្ត​ម្នាក់​នេះ៕

អត្ថបទ៖ យី សុធារី

មតិយោបល់