• 2018-11-09 02:54:54
  • ព័ត៌មាន

ផ្អើលប៉ុន្មានថ្ងៃហើយ ឥឡូវដល់ពេល CL ចេញ​មុខម្ដងករណីលែងជាតារាផលិតកម្មអាមេរិក

  • 2018-11-09 02:54:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​ក្លាយ​ជា​ប្រធានបទ​ថ្មី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទាំង​អស់​យក​ចិត្ត​ទុកដាក់​ចំពោះ​ដំណឹង​ CL លែង​ជា​តារា​​របស់​ផលិតកម្ម​របស់​ SB Projects (ផលិតកម្ម​ដែល​ប្រជុំ​ទៅ​ដោយ​តារា​ល្បី​ដូចជា​ Justin Bieber, Ariana Grande, Tori Kellyជាដើម) ក្រោយ​ម្ចាស់​ផលិតកម្ម​ បង្ហើប​ថា​ខ្លួន​ព្យាយាម​គ្រប់​ម​ធ្យោបាយ​ ដើម្បី​ជួយ​ CL ចូល​ក្នុង​ពិភពតន្ត្រី​របស់​អាមេរិក​ ប៉ុន្តែចុង​ក្រោយ​បាន​ត្រឹម​តែ​សោកស្ដាយ។

ទាក់ទង​នឹង​រឿង​រ៉ាវ​នេះ​ CL ដែល​ជា​សាមី​ខ្លួន​ក៏​បាន​បង្ហាញ​សារ​មួយ​លើ​គណនី​ Twitter ផ្ញើរ​ទៅ​កាន់​ Scooter ដោយ​សរសេរ​ថា៖ "ឈប់សិន...យើង​ចែក​ផ្លូវគ្នា? @scooterbraun ហាហាហា”

ពេល​នោះ​ Scooter ក៏​បាន​តប​វិញ​ ព្រម​ទាំង​មាន​សញ្ញា​សើច​ពីមុខ​ និង​សរសេរថា៖ "ហ្នឹង​ហើយ​ យើង​រត់​ចេញ​ពីគ្នា ប៉ុន្តែ​សឹង​មិនអាច​ចាំ​ដល់​ពេល​យើង​វិល​មក​ធ្វើ​ការ​រួម​គ្នា​ជាថ្មីទេ”។

រម្លឹក​ផងដែរ​ថា​ ផលិតកម្ម​ដែល​ជា​ការ​គ្រប់​គ្រង​របស់​ Scooter Braun ទទួល​ខុស​ត្រូវ​ការងារ​របស់​ CL នៅ​សហរដ្ឋអាមេរិក​តាំង​ពី​ឆ្នាំ ២០១៤។ តាំង​ពី​ចុង​កុងត្រា​ជាមួយ​ផលិតកម្ម​នេះ​ CL បាន​ចេញ​បទ​ចម្រៀង​ល្បី​ ៣​បទ​ដូចជា "Doctor Pepper”, “Hello Bitches” និង​ "Lifted” ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ សម្រាប់​អាល់ប៊ុម​វិញ​ នាង​មិន​បាន​ចេញ​ឡើយ៕ ​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់